ស្រ្តីម្នាក់ត្រូវបានចៅក្រមស៊េីបសួរសាលាដំបូងខេត្តបាត់ដំបងបញ្ជាឱ្យឃុំខ្លួនពីបទសម្លុតសាក្សី
ខេត្តបាត់ដំបង :នៅថ្ងៃ អង្គារ ៣កើតខែអាសាឍឆ្នាំជូតទោ ស័កព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២២ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី នៅចំណុចបុរីរំចេកស្ថិតក្នុងភូមិរំចេក៤សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៤៧៦ ត.ព្រ ចុះថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២០ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង លោករ័ត្ន ស៊ីថានិងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមដោយមតិណែនាំពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ក្រុមអនុវត្តដីកាដែលមានលោកវរសេនីយ៍ទោ កង សុផាណ្ណា នាយរងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ជាអ្នកដឹកនាំ អនុវត្តចាប់ខ្លួនឈ្មោះ ឃូ សុខលី ភេទស្រីអាយុ ៥៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ ២១ក្រុម ០២ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដែលត្រូវបានចោទប្រកាន់ពីបទ(សម្លុតសាក្សី) ប្រព្រឹត្តនៅភូមិ ១៣មករាសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី ១០ខែមិថុនា ឆ្នាំ២០១៨តាមមាត្រា៥៤៦នៃ ក្រមព្រហ្មទ័ណ្ឌព្រះរាជាណាចក្រកម្ពុជា ។

នៅពេលចាប់ខ្លួនសមត្ថកិច្ចនគរបាលបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបាត់ដំបងហេីយភ្លាមៗត្រូវបានចៅក្រមសម្រេចឃុំខ្លួនក្នុងពន្ធនាគារខេត្តបាត់ដំបង៕(រូបភាពក្រុមអនុវត្តដីកា)ប្រភពៈស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង