ស្រ្តីម្នាក់ធ្វើអត្តឃាតខ្លួនឯង នៅស្រុកស្រែអំអិល

កោះកុង÷ ថ្ងៃព្រហស្បតិ៍្ត​១រោចខែអាសាឍ ឆ្នាំខាល ត្រូវនិង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២២ នៅវេលាម៉ោង ០៦:៣០នាទីព្រឹក លោកអនុភូមិសារ៉ាយ​ ឈ្មោះ​ មាស​ សុខ​ បានរាយការណ៍ប្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ជ្រោយស្វាយថាមានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួនមួយលើកស្តិតក្នុងភូមិ សារ៉ាយ​ ឃុំ ជ្រោយស្វាយ។

សាកសពឈ្មោះ គក​ ភៀវ ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបប នេសាទ មានសម្លៀកបំពាក់ឈុតដេកយប់ពណ៍​ស្លឹកឈេី​មួយកំភ្លេរ ដោយទៀបភ្លឺប្ដីបានដាំទឹកក្ដៅអោយប្រពន្ធស្រាប់តែអត់ឃេីញក៏ឃេីញតែស្បែកជេីងនៅជាប់ជណ្ដេីរមុខផ្ទះក៏ឡេីងទៅលេីផ្ទះស្រាប់តែឃេីញប្រពន្ធចងករស្លាប់បាត់ទៅហេីយរួចមកប្ដីឃេីញប្រពន្ធចងករក៏ស្រែហៅកូនបងប្អូនដេកនៅក្រោមផ្ទះឡេីងមកមេីលហេីយក៏គាត់កាត់ខ្សែរទម្លាក់ចុះ។

តាមការបំភ្លឺរបស់កូននិងប្ដី មុនពេលកើតហេតុជនរងគ្រោះបានធ្លាក់ឈាម ពីរ បីថ្ងៃហេីយ​នៅព្រលប់ហូបបាយរួចក៏នាំគ្នាប្ដីនិងកូនដេកតាំងពីព្រលប់ស្កប់ស្កល់លុះទៀបភ្លឺប្ដីបានដាំទឹកក្ដៅអោយប្រពន្ធស្រាប់តែអត់ឃេីញក៏បាន​ដេីររក​ ស្រាប់តែឃេីញប្រពន្ធចងករនៅកន្លែងកេីតហេតុខាងលេី។

ផ្នែកជំនាញបានសហការណ៍ជាមួយ គ្រូពេទ្យ និងប៉ុស្តិ៍រដ្ឋបាល បានពិនិត្យលើសាកសពឈ្មោះ គក​ ភៀវ ពុំមានស្លាក់ស្នាមអ្វីក្រៅពីស្នាមរឹតកជុំវិញឡើយ ។

សេចក្ដីសនិដ្ឋានរបស់ជំនាញគ្រូពេទ្យ ជនរកគ្រោះពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯងពិតមែនពុំមានករណីអំពើឃាតកម្មឡើយ។

ចំពោះសាកសពផ្នែកជំនាញគ្រូពេទ្យ និងប៉ុស្តិ៍រដ្ឋបាលបានធ្វើលិខិតប្រគល់ទៅអោយប្ដីនិងកូនយកទៅធ្វើបុណ្យតាមព្រពៃណីខ្មែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online