ស្រ្តីម្នាក់នគរបាលឃាត់ខ្លួនពីបទអំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់

កោះកុង÷ នៅព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២២វេលាម៉ោង៧និង៤០នាទីព្រឹកលោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានដឹកនាំកម្លាំងជំនាញ ផ្នែកអនុវត្តដីកា បានចុះអនុវត្តដីការបង្គាប់ឲ្យនាំខ្លួន ឈ្មោះ ឆៃ គឺមធុច ភេទស្រីអាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅ ភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវចោទប្រកាន់ពីបទ អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៧៦២ ត.ព/២០២២ចុះថ្ងៃទី០៤ឧសភាឆ្នាំ២០២២ចេញដោយលោក ងួន ធីរ: ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង។

ការអនុវត្តតាមដីកានាំខ្លួនខាងលើនៅចំនុចផ្ទះចំការ ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅស្រកថ្មបាំង ខេត្តកោះកុង ។

បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធីទៅសាលាដំបូងខេត្តកោះកុង៕