ស្រ្តីម្នាក់បានស្លាប់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមក ពីរថយន្តបុកជាមួយម៉ូតូ

មណ្ឌលគិរី៖ ស្រ្តីម្នាក់បានស្លាប់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីរថយន្តបុកជាមួយម៉ូតូ ដែលបើកបរពីទិសខាងត្បូងទៅទិសខាងកើត នៅវេលាម៉ោង៨និង៥០នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៩៨-៩៩ លើផ្លូវជាតិ៧៦ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ឹ ដានី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅផ្លូវលំ ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បើកម៉ូតូម៉ាក់វ៉េវឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី១A៦៣៨៥ បានស្លាប់នៅនិងកន្លែងកើតតហេតុ។

អ្នកបើកបររថយន្តបង្កឈ្មោះ ផា គឹមឡេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់) បន្ទាប់ពីកើតហេតុ រីឯរថយន្តម៉ាកសាំងយ៉ុងពណ៌លឿង ស្លាក់លេខ ភ្នំពេញ 2AV4683 ។

បច្ចុប្បន្ន សពត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអូររាំង និងកម្លាំងជំនាយការិយាល័យចរាចរណ៍ខេត្តមណ្ឌលគិរី បានប្រគល់ជូនគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្ករហេតុត្រូវបានកម្លាំងជំនាញនៃអធិការនគរបាលស្រុកអូររាំងយកមករក្សាទុកនៅអធិការដ្ឋាននឹងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ប្រភព÷ ស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online