ស្លាប់ក្មេងច្រើននាក់ហើយ ដោយសារពាក្យថា “ស៊ីចុងអំពៅ ចេះហែលទឹក”
ចុងអំពៅប្រហារជីវិតកូនក្មេង ដោយសារតែពាក្យភូតកុហករបស់មនុស្សចាស់ គឺថាក្មេងៗស៊ីចុងអំពៅចេះហែលទឹក បានធ្វើឲ្យក្មេងៗរងគ្រោះរហូតបាត់បង់ជីវិត ។ សូមសំណូមពរដល់ចាស់ៗទាំងអស់ដែលតែងតែភូតកុហកក្មេងៗដើម្បីតែឆ្ងាញ់ខ្លួនឯងតែមួយពេល បានធ្វើក្មួយជាស្រលាញ់របស់បងប្រុសម្នាក់ ឈ្មោះ ស្រេង រក្សលង់ទឹកស្លាប់ទាំងពីរនាក់បងប្អូន ។ សូមឈប់ជាបន្ទាន់ ព្រោះការភូតកុហកនេះ វាមិនបានចំណេញអ្វីសោះឡើយ ក្រៅតែពីនាំឱ្យមានវិប្បដិសារីទៅថ្ងៃក្រោយ ៕

