ស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុករលាប្អៀរ
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១និង៤៥នាទី លើផ្លូវជាតិលេខប្រាំ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១០-១១១ ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1I-3103 បើកបរដោយឈ្មោះ ម៉ែន ស៊ីវុត្ថា ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានអ្នករួមដំណើរម្នាក់ ឈ្មោះ ម៉ៃ លីសំ ភេទស្រី អាយុ៤៥ឆ្នាំ ( ត្រូវជាប្រពន្ធអ្នកបើកបរ ) បើកបរពីទិសខាងជើង ទៅទិសខាងត្បូង លុះបើកបរមកដល់ចំណុចខាងលើ ក៏បានបុកជាមួយនិងរថយន្ត ០១ គ្រឿង ម៉ាក FORD RANGER ពណ៏ស ពាក់ផ្លាកលេខ បាត់ដំបង 2C-6797 អ្នកបើកបររត់គេចខ្លួនបាត់ (មិនស្គាល់អត្តសញ្ញាណ) បើកបរពីទិសខាងត្បូង ទៅទិសខាងជើង ក្នុងដំណើរច្រាស់ទិសគ្នា ។ ក្នុងករណីនេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់ ភេទប្រុស (អ្នកបើកបរម៉ូតូ) នៅនិងកន្លែងកើតហេតុ និងរបួសធ្ងន់មនុស្សម្នាក់ភេទស្រី បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរ(ជាអ្នករួមដំណើរត្រូវជាប្រពន្ធ)។ ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែកកើតហេតុ ធ្វើការវាស់វែង យកវត្ថុតាងមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕