ស្លាប់ម្នាក់និងរបួស០២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦៧B
នៅវេលាម៉ោង១៥:២០នាទី ថ្ងៃទី ២៤ ខែ កុម្ភះ ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅផ្លូវលេខ ៦៧B ចន្លោះ បង្គោលលេខ១៣២ & ១៣៣ ភូមិជើងភ្នំ ឃុំ ត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រថយន្តម៉ាក់សាំយ៉ុងព៏ណ សពាក់ផ្លាកលេខ ភព ២Q ៥៤ ៣៩ ដឹកអុីវ៉ាន់ចាប់ហួយ ចេញពីផ្សារថៃ ច្រកអន្តរជាតិជាំចុះពីលើភ្នំបានដាច់ហ្វាំង ប៉ះបង្កាន់ដៃផ្លូវបណ្តាលអោយ ស្លាប់ម្នាក់របួស ២នាក់÷
១/ ឈ្មោះ គុណ កយ ភេទប្រុស អាយុ ២១ ឆ្នាំអ្នកបើកបរ ( ស្លាប់ ) រស់នៅ ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
២/ ឈ្មោះ គុណ សុីដែន ភេទប្រុស អាយុ ១៩ឆ្នាំ ព្រូឡាន ( របួសស្រាល)
៣/ ឈ្មោះ ធួន វិទ្ធី ភេទប្រុសអាយុ ១៦ឆ្នាំ ព្រួឡាន(របួសធ្ងន់) អ្នកទាំងពីររស់នៅដូចអ្នកខាងលើ អ្នករងរបួសបញ្ជូនទៅ មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង សាកសពរថយន្តពេទ្យដឹកដល់លំនៅដ្ឋាន ចំណែករថយន្តនៅកន្លែងកើតហេតុ ៕