ស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត

ខេត្តកោះកុង÷ នៅថ្ងៃទី17 ខែមករាឆ្នាំ2022 វេលាម៉ោង14:50នាទី រវាងម៉ូតូនិងរថយន្តដឹកទំនិញ(បញ្ច្រាស់ទិសគ្នា) នៅចំណុសាលាឆទានផ្លូវជាតិលេខ4ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បណ្ដាលឲ្យស្លាប់ 01នាក់ (ប្រុស)នៅនឹងកន្លែងកើតហេត និងរងរបួសធ្ងន់ 01 នាក់ស្រី

១/ ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ណុច ឧត្តម (ពាក់មួកនិងម៉ូតូមានកញ្ចក់មើលក្រោយ) ភេទប្រុស អាយុ 22 ឆ្នាំ មុខរបរ កម្មករ(ស្លាប់) និងអ្នករួមដំណើរ ត្រូវជាបងស្រី ឈ្មោះ ណុច សុកណា (ពាក់កមួកសុវត្ថិភាព)អាយុ28ឆ្នាំមុខរបរ កម្មករ អ្នកទាំងពីរនាក់មានទីលំនៅភូមិតាហែន2 ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយនិងរថយន្តដឹកទំនិញ ចំពីចំហៀងខាងឆ្វេងបណ្ដាលឲ្យដួលបោកទៅនិងចិញ្ចើមផ្លូវខាងស្ដាំស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅនឹងកន្លែងកើតហេតុ ។

2/ រថយន្តបង្កម៉ាកIZUZU ពណ៌ក្រហមពាក់ស្លាកលេខ ន ប 0080 បានបើកបរដោយឈ្មោះសុខ វ៉ាន់នី ភេទប្រុស អាយុ 33ឆ្នាំ មុខរបរ បើកបរ រថយន្ត មានទីលំនៅភូមិកូវ ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ និងអ្នករួមដំណើរ ឈ្មោះ ស៊ន សុហេង ភេទប្រុស អាយុ 54ឆ្នាំ មានទីលំនៅ ភូមិ 5 សង្កាត់អូរឬស្សី2 ខ័ណ្ឌ 7មករា រាជធានីភ្នំពេញ(អ្នកទាំង2មិនមានរងរបួសទេ)

មូលហេតុ អ្នកបើកបររថយន្តដឹកទំនិញប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំ។ ចំពោះជនបង្កផ្នែកជំនាញបានធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ។

ចំណែកឯជនរងគ្រោះ អ្នកបើកបរម៉ូតូ (ស្លាប់) ផ្នែកជំនាញបានផ្ញើរនៅវត្តសាលាម្នាង រងចាំសាច់ញាតិមកទទួលយកទៅធ្វើរបុណ្យតាមប្រពៃណីចំណែកអ្នករងរបួសធ្ងន់ជាបងស្រី ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល

រីឯវត្ថុតាងម៉ូតូ នឹងរថយន្តផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល រងចាំការដោះស្រាយតាមនិតិវិធី៕