ស្លាប់ម្នាក់ របួសធ្ងន់ស្រាលចំនួន ០៣នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកសូទ្រនិគម 

សៀមរាប៖ នៅថ្ងៃទី២៣ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង១៨.៣០នាទី នៅត្រង់ចំណុចគោកចំរះ ផ្លូវក្រាលគ្រួសក្រហម ភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប រវាងម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU 4004 បើកបរដោយឈ្មោះ ខា ប៉ី ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរ កសិករ ដឹកអ្នករួមដំណើរឈ្មោះ ជុំ សុខហេង ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិប្រវ៉ាល ឃុំតាយ៉ែកស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរទិសដៅពីត្បូងទៅជើង បានទៅបុកប៉ះម៉ូតូម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1U.9592 បើកបរដោយឈ្មោះ រុន សារី ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិ ប្រវ៉ាល ឃុំ តាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរ កសិករ ដឹកអ្នករួមដំណើរ ឈ្មោះអឿន តាំ ភេទស្រីអាយុ 52 ឆ្នាំ មានទីលំនៅភូមិប្រវ៉ាលឃុំតាយ៉ែកស្រុកសូទ្រនិគម ខេត្តសៀមរាបមុខរបរកសិករ បើកបរ ទិសដៅពីជើងទៅត្បូង(ច្រាសទិសគ្នា) ។

សមត្ថកិច្ចបានបញ្ជាក់ថា : ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយ អ្នកបើកបរម៉ូតូម៉ាកHONDA DREAMពណ៌ ពាក់ស្លាកលេខសៀមរាប 1U.9592 ឈ្មោះ រុន សារី រងរបួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពតាយ៉ែក និងអ្នករួមដំណើរជាមួយ ឈ្មោះ អឿន តាំ រងរបួសធ្ងន់។ ចំណែកអ្នកបើកបរម៉ូតូ ម៉ាក HONDADREAMពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CU.4004 ឈ្មោះខា ចំប៉ី និងអ្នករួមដំណើរជាមួយឈ្មោះ ជុំ សុខហេង រងរបួសធ្ងន់ ម៉ូតូខូចខាត ចំនួន ០២គ្រឿង( ធ្ងន់) ។

មូលហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើកបរម៉ូតូ ម៉ាកHONDA DREAM ស្លាកលេខភ្នំពេញ 1CU.4004បើកបរល្បឿនលឿននិងមិនប្រកាន់ស្តាំ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ។ រីឯវត្ថុតាង ត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅ ប៉ុស្តិ៍តាយ៉ែកជាបណ្ដោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕