ស្លាប់០២នាក់ របួស០២ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប  

សៀមរាប៖ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្នុងស្រុកចំនួន ០២ ( ស្រុកពួក និងប្រាសាទបាគង ) បណ្តាលឲ្យស្លាប់មនុស្សចំនួន ០២នាក់ នៅនឹងកន្លែង ។

ករណីទី ០១ : នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៦និង៤០នាទី កើតឡើងនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខហាងកៅមី ស្ថិតក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប រវាងម៉ូតូម៉ាក ហុងដា ឌ្រីមពណ៌ខ្មៅ ឆ្នាំ២០២១ ពាក់ផ្លាកលេខ សៀមរាប 1AK – 0743 បើកបរដោយឈ្មោះ ឆាន់ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ នៅ ភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប(ពាក់មួកសុវត្ថិភាព)។។ ដឹកមនុស្ស ០១នាក់ ឈ្មោះ ទូក រតនា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិជាមួយគ្នា(ពាក់មួកសុវត្តិភាព)

បើកបរក្នុងទិសដៅពីកើតទៅលិច បានបុក ម៉ូតូម៉ាក ហុងដាពណ៌ខ្មៅ ផលិតឆ្នាំ2002ពាក់ផ្លាកលេខ សៀមរាប 1I – 2441 បើកបរដោយឈ្មោះ ឃូរ ឈឿត ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កសិករ ភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប (ពាក់មួកសុវត្ថិភាព)បើកបរក្នុងទិសដៅពីលិចបត់ទៅជើង។

ករណីនេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ ឈ្មោះ ឃូរ ឈឿត (ពេលបញ្ជូនទៅពេទ្យខេត្ត)និងរងរបួសចំនួន ០២នាក់: ១. ឈ្មោះ ឆាន់ វាសនា (ធ្ងន់)

២. ឈ្មោះ ទូក រតនា ភេទប្រុស (ធ្ងន់)

ខូចខាតម៉ូតូចំនួន ០២គ្រឿង (ធ្ងន់) ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញសហការណ៍ជាមួយកំលាំងប៉ុស្ត៍រដ្ឋបាល ចុះវាស់វែងកន្លែងកើតហេតុ ប្រមូលយកវត្ថុតាងពាក់ព័ន្ធ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តតាមនីតិវិធីបន្ត ។

ករណីទី ០២ : នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២២ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញ(ជី) បុកនិងម៉ូតូច្រាសទិសគ្នាលើផ្លូវជាតិលេខ៦A ត្រង់ចន្លោះបង្គោលគីឡូលេខ ២៩៩. ៣០០ ស្ថិតនៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា : មានរថយន្តដឹកទំនិញម៉ាក ហីណូ ពណ៍ ស ពាក់ផ្លាក់លេខ កពង់ចាម 3A1053 បើកបរដោយមិនស្គាល់អត្តសញ្ញាណបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក្នុងទិសដៅពីលិចទៅកើត បានបុកនិងម៉ូតូមួយគ្រឿងមពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ សុង ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បណ្តាលឲ្យស្លាប់អ្នកបេីកបរម៉ូតូនៅនឹងកន្លែង ។ ចំណែកអ្នកបើកបររថយន្តដឹកទំនិញបានរត់គេចខ្លួនបាត់ ។

ក្រោយពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងទាំង ០២ សមត្ថកិច្ចយកមករក្សាទុកនៅអធិការស្រុករប្រាសាទបាគងរងចាំដោះស្រាយតាមច្បាប់ ៕