ស្លាប់ ០១នាក់ របួសធ្ងន់ស្រាលចំនួន ០២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តសៀមរាប

សៀមរាប៖ តាមការឲ្យដឹងរបស់សមត្ថកិច្ចជំនាញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួន ០២ករណី ដែលកេីតឡេីងលើស្រុកចំនួន ០២ តាមបណ្តោយផ្លូវជាតិលេខ ៦ ។

ករណីទី ០១ : នៅវេលាម៉ោង ១៧ និង៣០នាទីមានកណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចន្លោះបង្គោលគីឡូលេខ៣០២.៣០៣ ភូមិ លលៃឃុំបាគង ស្រុកប្រាសាទបាគង ខេត្ដ សៀមរាប លើកំណាត់ផ្លូវជាតិលេខ៦ រវាង រថយន្ដមួយគ្រឿងម៉ាក HUMMER ពណ៌ខ្មៅ ពាក់ផ្លាលេខ ភ្នំពេញ2 J 39 39 បើកបរដោយឈ្មោះ មិនស្គាល់អត្ដសញ្ញាណ បើកបរមានទិសដៅពីលិចទៅកើត បានបុកនិងម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរី២០១៨ ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប 1AC 82 48 បើកបរដោយឈ្មោះ សាប់ ហឿង ភេទប្រុសអាយុ ៧៨ឆ្នាំ សញ្ជាតិ ខ្មែរ ដែលមានទីលំភូមិ លលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បើកបរឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឲ្យស្លាប់មនុស្សចំនួន ០១នាក់ ( អ្នកបើកបរម៉ូតូ ) និងខូចខាតរថយន្ត ព្រមទាំងម៉ូតូ ( ធ្ងន់ ) ។

ក្រោយពេលកើតហេតុរួច អ្នកបេីកបររថយន្ដចុះបានរត់គេចខ្លួនបាត់ ។

មូលហេតុនៃគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង ប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង សមត្ថកិច្ចប្រមូលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបង្កសំណុំរឿងចាត់ការតាមនិតិវិធីបន្ត ។

 

ករណីទី ០២ : នៅយប់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០១:០០នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតហេតុ រវាងម៉ូតូ និងរថយន្ត កើតឡើងស្ថិតនៅ​ភូមិ​ពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ​6 ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​ 366-367 រវាងរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ផ្លាកលេខ តាកែវ 3A.3082 បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីលិចទៅកើតបានបុកមូ៉តូមួយ​គ្រឿង​ពីក្រោយ ម៉ាក Honda​dream ពណ៍ ខ្មៅ​ពាក់​ផ្លាកលេខ សៀមរាប 1AE.3708 បើក​បរ​ដោយឈ្មោះ ឈុន យឿន ភេទប្រុស​ អាយុ៣២ឆ្នាំ រស់​នៅ​ភូមិ​ដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប​(ពាក់មួកសុវត្ថិភាព) និងអ្នកជិះជាមួយឈ្មោះ រ៉ូ ដារ៉ូ ភេទប្រុស អាយុ22ឆ្នាំ រស់នៅភូមិកៀនបន្ទាយ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរ​ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត(មិនពាក់មួកសុវត្ថិភាព)​។

ក្រោយកើតហេតុ អ្នកបើករថយន្តបានបើកទៅមុខបន្តទៀតបានចម្ងាយប្រហែល500ម៉ែត្រទើបអ្នកបើកបរឈប់រថយន្តរួចហើយបានចុះពីលើរថយន្តគេចខ្លួនបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយ របួសធ្ងន់ឈ្មោះ រ៉ូ ដារ៉ូ និងរបួសស្រាលឈ្មោះ ឈុន យឿន ហើយខូចខាតម៉ូតូ​មួយគ្រឿងរង(ធ្ងន់)និងរថយន្ត(ស្រាល) ។

មូលហេតុ​គ្រោះ​ថ្នាក់​កើតឡើង​បណ្តាល​មក​ពី​ អ្នកបើកបរ​ រថយន្តបើកបរ​មានល្បឿនលឿន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុវាស់វែង និងប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងសមត្ថកិច្ច មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ដើម្បីចាត់ការតាមនិតិបិធីច្បាប់បន្ត ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online