ហាងមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ រងការខូចខាតយ៉ាងដំណំខណៈអគ្គីភ័យឆាបឆេះ

អគ្គិភ័យបានឆាបឆេះហាងមួយកន្លែង កើតឡើងនៅវេលាម៉ោង ១១:៤០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅនៅចំណុចហាង យូធី ខេធីវី ផ្ទះលេខ២៤ ផ្លូវ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះហាង ទំហំ(៣០ម៉ែត្រ × ២៣ម៉ែត្រ ) ចំនួន០៦បន្ទប់ និងសម្ភារៈខារ៉ាអូខេអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

នៅវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់ ២៣ឡាន ស្មើរនឹង ៩២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រ និងរថយន្តក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង មិនបានប្រើប្រាស់ទឹក៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online