ហឹង្សាកើតឡើងរវាងបងថ្លៃប្អូនថ្លៃដោយសារតែជាតិសូរ៉ាចូលខ្លួន 

ដោយមានការយកចិត្តទុកដាក់ពីសំណាកលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីហឹង្សា លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានចាត់កម្លាំងជំនាញចុៈឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង២០និង៤០នាទីថ្ងៃច័ន្ទ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ដែលបង្ករជំលោះរវាងឈ្មោះ សឿង ង៉ុក ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិធំ ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ បានប្រើហឹង្សាវាយតបប្រពន្ធរបស់ខ្លួន ហើយប្រពន្ធជនសង្ស័យបានរត់ទៅអោយឈ្មោះ ម៉ា ឃ្នី ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិ_ឃុំជាមួយគ្នាអោយជួយ តែជនសង្ស័យខាងលើបានវាយទៅលើជនរងគ្រោះចំ ចំនួន០៣ដៃ បណ្ដាលអោយរងរបួសបែកចុងភ្នែកខាងឆ្វេងហើមចេញឈាម និងបែកច្រមុះខាងស្តាំ ចេញឈាម។ មូលហេតុ:ទំនាស់ពាក្យសំដីរវាងគ្រួសារ នឹងគ្រួសារ ។

បច្ចុប្បន្ន:សមត្ថកិច្ចយើងកំពុងឃាត់ខ្លួនដើម្បីធ្វើការសារសួរ និងកសាងសំណុំរឿងតាមនិតីវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online