ហួសពីការស្មាន! ព្រោះតែរឿងប៉ុណ្ណឹងសោះហ៊ានលើកដៃ វាយបំផ្លាញព្រះពុទ្ធបដិមាចំនួន០២អង្គនៅក្នុងទីអារាមវត្ត ដោយគ្មានញញេីតដៃ
នៅថ្ងៃ សៅរ៍ ១១កើតខែ មាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ ២០២២ អនុវត្ត តាមយោបល់ដឹកនាំរបស់លោកឧត្តសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាលបឹងព្រីង បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះសំ សីហា ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ បន្ទាប់ ពីសមត្ថកិច្ចទទួលបាននូវបណ្តឹងរបស់ឈ្មោះធី ដេត ភេទប្រុស អាយុ ៦២ឆ្នាំ (ជាគណៈកម្មាការអាចារ្យវត្តប៉ោយតាសេក) រស់នៅភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោលខេត្តបាត់ដំបង បានប្ដឹងទៅលើឈ្មោះខាងលើថា បានវាយបំផ្លាញរូបព្រះពុទ្ធបដិមាករចំនួន០២អង្គ សាងអំពីស៊ីម៉ងត៍ដែលជាទីគោរពសក្ការៈរបស់ពុទ្ធិបរិស័ទ្ធ នៅក្នុងបរិវេណវត្តនេះ កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២២ ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សំ សីហា បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព វាយបំផ្លាញរូបព្រះពុទ្ធ បដិមាទាំងពីរព្រះអង្គនៅក្នុងទីអារាមវត្តប៉ោយសំរោងនោះប្រាដកមែនហើយ មូលហេតុដែលខ្លួនវាយបំផ្លាញរូបបដិមាបែបនេះព្រោះមានកំហឹងជាមួយមនុស្សដែលយក(វល្លិខ្ញែរ)រមាស់ទៅដាក់នៅកន្លែងដែលគេសម្រាកនៅក្នុងបរិវេណអារាមនោះទើបគេទៅវាយបំផ្លាញរូបបដិមាទាំងពីរចោលជាការសងសឹកបែបនេះតែម្តងទៅ។
នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកថ្មគោលបាននិងកំពុងកសាងសំណុំរឿងបញ្ជូនជនសង័្សយខាងលើមកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕