ហេតុផលយ៉ាងអស្ចារ្យដែលបានមកពីផ្លែរល្ពៅ សូម្បីតែស្ត្រីមានផ្ទៃពោះ

ល្ពៅ ជាបន្លែដ៏ពេញនិយមបំផុតមួយដោយសាររសជាតិឈ្ងុយឆ្ងាញ់របស់វាដែលអាចយកមកធ្វើជាបង្អែម និងបែបអាហារផ្សេងៗ។ ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងធ្លាប់ទទួលទានបន្លែមួយប្រភេទនេះ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ដោយសារតែរសជាតិដ៏ឆ្ងាញ់និងក្លិនដ៏គួរឱ្យចង់ទទួលទាន ល្ពៅជាអាហារដ៏ជាទីពេញចិត្តសម្រាប់មនុស្សជាច្រើន ។ វាជាបន្លែមួយប្រភេទដែលអាចច្នៃបានច្រើនយ៉ាងរាប់ចាប់តាំងពីប្រើជាមូលដ្ឋានគ្រឹះសម្រាប់អាហារជាបង្អែមនិងជាឱសថព្យាបាល ។

ថ្ងៃនេះយើងខ្ញុំ នឹងបង្ហាញឱ្យអ្នកបានដឹងពីឥទ្ធិពលវិជ្ជមានគួរឲ្យភ្ញាក់ផ្អើលនៃការទទួលទានផ្លែល្ពៅ ៖
១. ជួយឲ្យស្រកទម្ងន់: ល្ពៅ ជាប្រភពដ៏ប្រសើរនៃជាតិសរសៃដែលជួយពន្យឺតការរំលាយអាហារធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាតិសរសៃនៃល្ពៅ ក៏ជួយជំរុញប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះទម្ងន់។លើសពីនេះទៅទៀត ល្ពៅ មានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែប៉ូតាស្យូមខ្ពស់ជួយកម្ចាត់ជាតិអំបិល និងសារធាតុរាវដែលលើសចេញពីរាងកាយ កាត់បន្ថយការហើម។ សមាសធាតុសំខាន់ៗនៅក្នុងល្ពៅដោយមានសាច់ពណ៌លឿងឆ្អៅ ផ្លែល្ពៅសម្បូរទៅដោយសមាសធាតុប្រឆាំងនឹងអុកស៊ីដកម្ម ព្រមទាំងបេតាការ៉ូតែន (Beta-carotene) អាល់ហ្វា ការ៉ូតែន (Alpha-carotene) សារធាតុសរសៃ វីតាមីន Cនិង E ប៉ូតាស្យូម ម៉ាញេស្យូម និងអាស៊ីត PantothenateឬវីតាមីនB5។
២. បង្កើនសុខភាពស្បែក: ល្ពៅ ជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ beta-carotene ដែលជួយការពារស្បែកពីការបំផ្លាញដោយសារពន្លឺព្រះអាទិត្យ។ ល្ពៅ ក៏មានផ្ទុកវីតាមីន C និង E ដែលជម្រុញបង្កើនការផលិតកូឡែជែនជួយរក្សាស្បែកតឹងណែនក្មេងជាងវ័យ។ ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយល្ពៅ ក៏មានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលជួយប្រយុទ្ធប្រឆាំងជាមួយឥទ្ធិពលនៃការរលាកផ្សេងៗលើកោសិកាប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ ល្ពៅ ក៏ជាប្រភពនៃវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយប្រយុទ្ធប្រឆាំងមេរោគឆ្លងនានាផងដែរ។
៣. អត្ថប្រយោជន៍ចំពោះភ្នែករបស់អ្នក: បេតាការ៉ូតែនគឺជាវីតាមីនមួយប្រភេទដែលអាចបំលែងដោយរាងកាយទៅជាវីតាមីន A។ វីតាមីន Aនេះជួយជំរុញសុខភាពភ្នែកឱ្យមានសុខភាពដល់ភ្នែកនិងធ្វើឱ្យប្រាកដនូវមុខងារប្រព័ន្ធការពាររាងកាយ ។ លើសពីនេះទៀត បេតាការ៉ូតែនក៏អាចជួយប្រឆាំងនឹងការរលាកស្បែកបណ្តាលដោយកម្ដៅព្រះអាទិត្យបានផងដែរ ។ ចំណែកអាល់ហ្វា ការ៉ូតែនត្រូវគេគិតថា ជួយបន្ថយភាពចាស់ទៅតាមអាយុ ក៏ដូចជាកាត់បន្ថយអត្រាកើតជំងឺភ្នែកឡើងបាយ និងទប់ស្កាត់ការដុះដុំសាច់ ។
៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក: សារធាតុ beta-carotene នៃផ្លែល្ពៅត្រូវបានបំលែងជាវីតាមីន A នៅក្នុងរាងកាយ ហើយជួយការពារកោសិកាប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ លើសពីនេះទៅទៀត គ្រាប់នៃផ្លែល្ពៅមានសមាសធាតុ phytoestrogens និងជាតិសរសៃខ្ពស់ ដែលអាចជួយទប់ស្កាត់ជំងឺមហារីកសុដន់បានយ៉ាងប្រសើរ។

៥. អាហារដ៏ល្អសម្រាប់អ្នកមានផ្ទៃពោះ: ល្ពៅជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលត្រូវការចាំបាច់សម្រាប់ការលូតលាស់នៃគភ៌ និងរក្សាសុខភាពស្ត្រីជាម្ដាយ។ វាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន, ជាតិខ្លាញ់សុខភាពល្អ, កាបូអ៊ីដ្រាត, វីតាមីន A, វីតាមីន B1, វីតាមីន C, កាល់ស្យូម, ផូស្វ័រ និងជាតិដែក៕

ឯសារធាតុសរសៃវិញត្រូវគេដឹងថា ជួយកាត់កាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ូលអាក្រក់ (LDL Cholesterol) ការពាររាងកាយប្រឆាំងជំងឺបេះដូង ជួយគ្រប់គ្រងកម្រិតស្ករក្នុងឈាម ជំរុញប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចុះទម្ងន់ ។
ប៉ូតាស្យូមនៅក្នុងផ្លែល្ពៅជួយធ្វើឱ្យមានតុល្យភាពកម្រិតសារធាតុរាវក្នុងរាងកាយ និងធ្វើឱ្យឆ្អឹងរឹងមាំ ។ ដោយឡែកអាស៊ីត Pantothenateឬវីតាមីន B5ជួយធ្វើឱ្យមានតុល្យភាពកម្រិតអ័រម៉ូន និងគ្រប់គ្រងភាពតានតឹង(Stress) ។
ក្រៅពីសាច់ គ្រាប់ល្ពៅក៏ផ្តល់អត្ថប្រយោជន៍ដល់សុខភាពផងដែរ ដោយវាអាចជួយកម្ចាត់ចោលពពួកប៉ារ៉ាសិតក្នុងពោះវៀន សម្អាតសរសៃឈាម កែសម្រួលកម្រិតកូឡេស្តេរ៉ូលនិងជួយជំរុញការធ្វើចលនារបស់តម្រងនោម ។ គ្រាប់ល្ពៅទម្ងន់ ១អោនស៍(២៨,៣៤ក្រាម)ផ្ទុកសារធាតុសរសៃ ១,៧ក្រាម ។
ចំណែកឯទឹកល្ពៅត្រូវគេរកឃើញថា ផ្តល់អត្ថប្រយោជន៍ប្រឆាំងនឹងរោគដំបៅក្រពះនិងអាស៊ីតក្នុងក្រពះ ។ ដើម្បីទទួលបានប្រសិទ្ធភាព គួរផឹក៣ដងក្នុងមួយថ្ងៃ កន្លះម៉ោងមុនពេលទទួលទានអាហារ ៕ ត្រួតពិនិត្យដោយ www.health.com.kh

By: Bonny