ហេតុផល​៨យ៉ាងដែល​អ្នក​គួរតែ​ទទួលទានមើមត្រាវអោយបានច្រើន

មើមត្រាវ អាច​ប្រើ​ជំនួស​ដំឡូង​បានព្រោះវាជាប្រភេទរុុក្ខជាតិដុះស្រដៀងគ្នានិងមាមើម ។​ មនុស្ស​យើង​ភាគច្រើន​ប្រហែលជា​មិន​ចូល​ចិត្ត​មើមត្រាវ​ទេ ដោយសារ​តែ​វា​ធ្វើ​ឲ្យ​ផោម​ច្រើន និង​មាន​ក្លិន​មិនល្អ ប៉ុន្តែ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ល្អ​ចំពោះ​សុខភាព​ច្រើន​យ៉ាង ដោយសារ​តែ​ជីវជាតិ​ដែល​វា​បាន​ផ្តល់​ឲ្យ ។ អ្នក​អាច​យក​អាហារ​សម្រាប់ការទទួលទាន​អាចយកមក ​ស្ងោរ ចំហុយ ចៀន ឬ​បំពង និង​ ដុត ជាដើម។ ក្រៅពីនេះ វា​ក៏​ផ្តល់​រស់ជាតិ​យ៉ាង​ឆ្ងាញ់ពិសារ ដល់​ស៊ុប​របស់​អ្នក សម្រាប់​អាហារ​គ្រប់ពេល​ផងដែរ។ ដោយសារតែ​មើមត្រាវ ជា​ប្រភេទ​បន្លែ​មួយ ដែលមាន​កាឡូរី​ទាប ទើប​វា​មាន​ជីវជាតិ​ច្រើន ហើយ​ខាងក្រោម​នេះ គឺជា​ហេតុផល​មួយចំនួន ដែល​អ្នក​គួរតែ​បញ្ចូល​មើមត្រាវ ទៅក្នុង​របប​អាហារ​របស់​អ្នក។

Brain

១- កាឡូរី​ទាប: មើមត្រាវ ប្រហែលជា​ផ្ទុក​កាឡូរី ច្រើនជាង​ស្ពៃ​ស្ពី​ណា​ច ឬ​ប្រូ​ខូ​លី ប៉ុន្តែ វា​នៅតែ​ស្ថិតក្នុង​អម្បូរ​អាហារ មាន​កាឡូរី​ទាប​អ​ញ្ជឹ​ង។ មើមត្រាវ នឹង​ផ្តល់​កាឡូរី ៦០ កាឡូរី នៅពេល​ញ៉ាំ​បាន ៥៧,៦ ក្រាម ហើយ​ភាគច្រើន កាឡូរី​ទាំងនេះ កើតចេញពី​កាបូ​អ៊ី​ដ្រា​ត។

២-បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល: ជាតិ​សរសៃ​ក្នុង​មើមត្រាវ វា​ប្រភេទ​សរសៃ​មិន​រលាយ ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ពោះវៀនធំ ពង្រឹង​ដល់​មុខងារ​រំលាយ​អាហារ និង​មាន​ទម្ងន់​សុខ​ភាព​ល្អ ។ ជាតិ​សរសៃ​មិន​រលាយ ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល និង​សម្ពាធ​ឈាម​ដែរ ។ កាលណា​សម្ពាធ​ឈាម​ចុះ​មក​ធម្មតា ហើយ​មិន​លើស​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ទៀត នោះ​អ្នក​នឹង​មិន​ងាយ​មាន​ជំងឺ​បេះដូង​ឡើយ ។

៣- សម្បូរ​ជាតិ​រ៉ែ និង​វីតាមីន:  មើមត្រាវ សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម រហូតដល់ ៣១០ មី​លី​ក្រាម​ក្នុង​ទម្ងន់​ត្រាវ ៥៤,៦ ក្រាម។ ប៉ូ​តា​ស្យូ​ម គឺជា​ជាតិ​រ៉ែ​ដ៏​សំខាន់ ដើម្បី​ឲ្យ​កោសិកា ជាលិកា និង​សរីរាង្គ​ទាំងអស់ ធ្វើការ​បាន​យ៉ាង​ល្អ​ក្នុង​រាងកាយ។ វា​ក៏​សម្បូរ​ទៅដោយ​ជាតិ​ម៉​ង​ហ្គា​ណេ​ស ដែលជា​តម្រូវការ​រប​ស់​អង់ស៊ីម​ជាច្រើន ធ្វើការ​ក្នុង​ខ្លួន​ដែរ។ ចំណែកឯ​វីតាមីន B6 វិញ​នឹងចូលរួម​ក្នុងការ​បំបែក​ប្រូតេអ៊ីន ខ្លាញ់ និង​កាបូ​អ៊ី​ដ្រា​ត​ដើម្បី​បង្កើត​ថាមពល៕ 

៤- សុខភាព​ពោះវៀន: មើមត្រាវ​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​ជាតិ​សរសៃ ។ ប្រជាជន​អា​មេ​រិ​ក​ភាគច្រើន​គឺ​មិន​ទទួល​បាន​ជាតិ​សរសៃ​គ្រប់គ្រាន់​ពី​របប​អាហារ​ឡើយ ខណៈ​ពេល​ដែល​តម្រូវការ​ប្រចាំ​ថ្ងៃ​មនុស្ស​យើង​ជា​មធ្យម​ប្រហែល​១៥​ក្រាម ។ ស្ត្រី​ត្រូវការ​ជាតិ​សរសៃ​២៥​ក្រាម​ក្នុង​មួយ​ថ្ងៃ ខណៈ​ពេល​ដែល​បុរស​៣៨​ក្រាម ។ ការ​បន្ថែម​មើមត្រាវ​ទទួលទាន​មិន​ត្រឹមតែ​ជួយ​បំបាត់​ការ​ទល់លាមក​ទេ តែ​វា​ក៏​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​ទម្ងន់​មាន​សុខភាព​ល្អ​ដែរ ។

៥- សូ​ដ្យូ​ម​ទាប: មើមត្រាវ ផ្ទុក​ទៅដោយ​ជាតិ​សូ​ដ្យូ​ម​មួយចំនួន​ដែរ គឺ​ប្រហែល ៥ មី​លី​ក្រាម​ប៉ុណ្ណោះ ក្នុង​ទម្ងន់​ត្រាវ ៥៤,៦ ក្រាម។ ដូច្នេះ វា​នៅ​ឆ្ងាយ​ពី​តម្រូវការ​ប្រចាំថ្ងៃ សម្រាប់​មនុស្ស​ដែលមាន​សុខភាព​ល្អ​ណាស់ គឺ ២.៣០០ មី​លី​ក្រាម​ឯណោះ។ ទោះបីជា​យ៉ាងណាក៏ដោយ គឺជា​គំនិត​ដ៏​ល្អ​មួយ​ដែរ ព្រោះ​បើសិនជា​ញ៉ាំ​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើនពេក វា​នាំ​ឲ្យ​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ឡើង​ទម្ងន់​បាន។

៦- មាន​ជាតិ​ខ្លាញ់ និង​ប្រូតេអ៊ីន​ទាប: បើសិនជា​អ្នក​ញ៉ាំ​អាហារ​បួស មើមត្រាវ នឹង​មិនមែនជា​ប្រភព​ប្រូតេអ៊ីន ដ៏​មាន​ប្រយោជន៍​បំផុត សម្រាប់​អ្នក​ឡើយ។ ការ​ញ៉ាំ​មើមត្រាវ ៥៤,៦ ក្រាម គ្រាន់តែ​ផ្តល់​ប្រូតេអ៊ីន​ដល់​រាងកាយ​តែ ១ ក្រាម​ប៉ុណ្ណោះ ហើយ​វា​ក៏​ដូចគ្នា នឹង​ជាតិ​ខ្លាញ់​ដែរ ព្រោះ​បន្លែ​នេះ មើលទៅ គឺ​គ្មាន​ជាតិ​ខ្លាញ់​សោះឡើយ។

៧- សម្រួល​ដល់​សម្ពាធ​ឈាម: ការ​សិក្សា​ខ្លះ​បាន​បង្ហាញ​ថា វា​មានការ​ទាក់ទង​មួយ​រវាង​សម្ពាធ​ឈាម និង​របប​អាហារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​ម ។ ការ​ញ៉ាំ​ជាតិ​ប៉ូ​តា​ស្យូ​ម​កាន់តែ​ច្រើន​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​បន្ថយ​សម្ពាធ​ឈាម​ដែល​លើស​បាន ។អ្វី​ដែល​សំខាន់​នោះ និង​ការណ៍​ពិត​នោះ​គឺថា កាលណា​សម្ពាធ​ឈាម​កាន់តែ​ខ្ពស់ អ្នក​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល ។ ប៉ូ​តា​ស្យូ​ម​នឹង​ជួយ​បន្ធូរ​សរសៃឈាម ដែល​អាច​បន្ថយ​ការ​ប្រឹង​ខ្លាំង​របស់​បេះដូង​បាន​ដែរ

Female doctor with the stethoscope holding heart

៨- កាបូ​អ៊ី​ដ្រា​ត​ដ៏​ល្អ ចំពោះ​សុខភាព: មើម​ត្រា ផ្ទុក​ទៅដោយ​ជាតិ​កាបូ​អ៊ី​ដ្រា​ត ច្រើនជាង​បន្លែផ្សេងៗទៅទៀត។ ទោះបីជា​យ៉ាងណាក៏ដោយ កាបូ​អ៊ី​ដ្រា​ត​នេះ កើតចេញពី​ម្សៅ​អាមីដុង និង​ជាតិ​សរសៃ ដែលជា​ហេតុ​ជួយ​ឲ្យ​អ្នក​ឆ្អែត​បានយូរ។ មើមត្រាវ​ឆៅ ៥៤,៦ ក្រាម នឹង​ផ្តល់​ការ​បូ​អ៊ី​ត្រាត ១៤ ក្រាម ដែល​ក្នុងនោះ ២ ក្រាម​បាន​ពី​ជាតិ​សរសៃ។

By: Bonny ប្រភព​ពី​៖ Health.com.kh