ហេតុអ្វីមនុស្សប្រុសចូលចិត្តធ្វើអោយប្រពន្ធយំ ឬខូចចិត្ត បន្ទាប់មកលួងតាមក្រោយ បើប្ដីល្អគេមិនអាចធ្វើឱ្យប្រពន្ធទឹកភ្នែក ឬពិបាកចិត្តព្រោះតែខ្លួនឡើយ…

  មនុស្សប្រុសខ្លះ អាងថាខ្លួនពូកែទ្រឹស្ដី សម្ដីពីរោះ ចេះលួងលោមយកចិត្តប្រពន្ធ ទើបធ្វើអ្វីតាមតែអំពើចិត្ត គិតថា ចាំមកសុំទោសប្រពន្ធតាមក្រោយជាការស្រេច តែគេភ្លេចគិតថា ទង្វើ ឬកំហុសម្ដងហើយម្ដងទៀត ជាហេតុធ្វើឱ្យប្រពន្ធកត់ត្រាទុក ហើយនឹងចងចាំជាប់ក្នុងចិត្តជានិច្ច។
ប្ដីល្អ មិនមែនល្អព្រោះតែចេះលួងលោម ចេះយកចិត្ត ឬចេះនិយាយពាក្យថាសុំទោសនោះតេ តែជាប្ដីដែលមិនចេះតែធ្វើឱ្យប្រពន្ធខូចចិត្ត គិតច្រើន ទឹកភ្នែកដោយសារតែទង្វើរបស់ខ្លួនដែលជាប្ដីនោះឡើយ។ ប្ដីល្អ មុននឹងនិយាយ ឬធ្វើអ្វីមួយ គេគិតដល់ចិត្តប្រពន្ធណាស់ គេខ្លាចប្រពន្ធខូចចិត្ត ខ្លាចប្រពន្ធទឹកភ្នែក ខ្លាចប្រពន្ធមិនសប្បាយចិត្ត ...។
មិនមែនចេះតែធ្វើឱ្យប្រពន្ធគិតច្រើន ធ្វើឱ្យប្រពន្ធមានអារម្មណ៍មិនសប្បាយចិត្ត ហើយចាំតែសុំទោស ឬទិញរបស់មកលួងយកចិត្តប្រពន្ធមួយគ្រាៗនោះទេ។ ពេលខ្លះ កំហុសខ្លះ មិនមែនអាចលើកលែងបានព្រោះតែពាក្យសុំទោស ឬរបស់យកមកទិញទឹកចិត្តនាងបានឡើយ ដូច្នេះហើយ កុំចេះតែធ្វើឱ្យនាងចងចាំនូវទង្វើមិនគប្បីរបស់អ្នកច្រើនពេក៕ 

By : Bonny From: Knong Srok