ហ៊ានណាស់! នគរបាលស្រុកសង្កែដកបំផ្លាញចោលនូវដើម​កញ្ឆាស្រស់នៅឃុំតាប៉ុន

ខេត្តបាត់បំបង: ពីថ្ងៃ ពុធ ៨រោច ខែ ស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០​២០វេលាម៉ោង១០និង០០នាទីបន្ទាប់ពីទទួលបាន​នូវព័ត៌មានពីករណីប្រជាពលរដ្ឋដាំដុះដើមកញ្ឆាក្នុងមូលដ្ឋានភូមិ សម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបបងរួចមក និងអនុវត្តតាមមតិដឹកនាំរបស់ឯ៝កឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរ​បាល ស្រុកសង្កែ បានជម្រុញដឹកនាំដល់មន្រ្តីនគរបាលផ្នែកជំនាញ សហការណ៍ជាមួយមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល តាប៉ុន ចុះដកបំផ្លាញចោលនូវដើមកញ្ឆាស្រស់ដែលប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើលួចលាក់ដាំចំនួន​០២កន្លែងក្នុងនោះមានដើមកញ្ឆាចំនួន៧៨ដើម ។
-ពលរដ្ឋអ្នកដាំកញ្ឆានេះគឺ៖
១-ឈ្មោះ អឿន រ៉េត ភេទស្រី អាយ៥២ឆ្នាំរស់នៅ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង
២-ឈ្មោះ ចៅ ផុន ភេទស្រី អាយ ៦០ ឆ្នាំរស់នៅ ភូមិសម្តេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់បំបង។

នៅចំពោះមុខការសាកសួររបស់សមត្ថកិច្ចនគរ​បាលអ្នកដាំកញ្ឆាទាំងពីរនាក់បានឆ្លើយថា ការដាំកញ្ឆារបស់ពួកគាត់គឺដាំសម្រាប់ប្រើប្រាស់ធ្វើជាឱសថព្យាបាលជម្ងឺផ្ទាល់ខ្លួនតែប៉ុណ្ណោះ ក៏ប៉ុន្តែការដាំដុះសម្រាប់ព្យាបាលជម្ងឺផ្ទាល់ខ្លួនរបស់គាត់មានចំនួនច្រើនដើមបែបនេះ សមត្ថកិច្ចពិ​បាកនឹងជឿបានដែរ តែទោះបីជាយ៉ាងនេះក៏​ដោយនៅក្រោយពេលធ្វើការសាកសួរអំពី​មូល​ហេតុនៃការដាំដើមកញ្ឆាមានចំនួនច្រើនដើម​បែបនេះរួចមក សមត្ថកិច្ចនគរបាលបានធ្វើកិច្ច​សន្យាអប់រំណែនាំ ដោយមិនអនុញ្ញាតឱ្យគាត់បន្តការដាំដុះបែបនេះជាបន្តទៀតទេ ព្រោះថាកញ្ឆាត្រូវបានចាត់ចូលទៅក្នុងសារធាតុញៀនដែលច្បាប់បានហាមឃាត់ទាំងការដាំដុះឬការធ្វើអា​ជីវ​កម្មជាដើម ក្រោយពេលធ្វើកិច្ចសន្យាអប់រំណែ​នាំរួចសមត្ថកិច្ចនគរបាលបានអនុញ្ញាតឱ្យគាត់​វិលត្រឡប់ទៅលំនៅដ្ឋានវិញនៅថ្ងៃដដែល៕(រូបភាពនគរបាលស្រុកសង្កែ)