ហ្វេសប៊ុកកំពុងសាកល្បងដាក់បញ្ចូលមុខងារ call តាមរយៈសម្លេងឬវីដេអូក្នុងកម្មវិធីហ្វេសប៊ុកវិញ

កាលពីឆ្នាំ២០១៤ ក្រុមហ៊ុនហ្វេសប៊ុកបាន បំបែកមុខងារមួយចំនួនពីកម្មវិធីហ្វេសប៊ុក ដើម្បីបញ្ចូលទៅក្នុងកម្មវិធីថ្មីដែលមានឈ្មោះ Messenger ដែលអាចឱ្យអ្នកប្រើប្រាស់ផ្ញើសារនិង call។ មូលហេតុដែលក្រុមហ៊ុនបានបំបែកកម្មវិធីនៅពេលនោះគឺដើម្បីឱ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល ហើយម្យ៉ាងវិញទៀតក្រុមហ៊ុនក៏បានបន្ថែមមុខងារមួយចំនួនទៀតទៅក្នុងកម្មវិធីថ្មីនេះផងដែរ។

ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត អាចប្រើមុខងារ call តាមរយៈសម្លេងឬវីដេអូនៅក្នុងកម្មវិធីហ្វេសប៊ុក ដោយមិនចាំបាច់ចូលទៅក្នុងកម្មវិធី Messenger។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនកំពុងតែសាកល្បងមុខងារនេះដើម្បីកាត់បន្ថយកុំឱ្យមានការផ្លាស់ប្ដូររវាងកម្មវិធីទាំងពីរច្រើនពេក ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់មានការធុញទ្រាន់។ ជាងនេះទៅទៀតក្រុមហ៊ុនអាចនឹងបន្ថែមមុខងារផ្ញើសារទៅក្នុងកម្មវិធីហ្វេសប៊ុកផ្ទាល់ផងដែរ ដើម្បីទាក់ទាញអ្នកប្រើប្រាស់ពីកម្មវិធីផ្ញើសារផ្សេងៗទៀតមានដូចជា iMessage របស់ក្រុមហ៊ុន Apple ជាដើម៕

ប្រភពព័ត៌មាន

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online