ឡានកម្លាំងខ្លាំងជាងគេក្នុងលោក នឹងចូលរោងចក្រផលិតឆាប់ៗ
ក្រុមហ៊ុនរថយន្តអង់គ្លេស Lotus នឹងចាប់ផ្ដើមផលិតរថយន្ត Evijas សម្រាប់អតិថិជនក្នុងពេលឆាប់ៗនេះ ដោយពេលនេះត្រូវឆ្លងកាត់ការធ្វើតេស្តដំណាក់កាលចុងក្រោយមួយទៀត។
ដើម្បីឆ្លងកាត់បាន Lotus បានរៀបចំរោងចក្រផលិតរថយន្តថ្មីរបស់ខ្លួន ដើម្បីផលិតរថយន្តសាកល្បងចុងក្រោយ។ រូបភាព និងវីដេអូថ្មីមួយចំនួនអាចឲ្យឃើញថារោងចក្រផលិតរថយន្ត Lotus មានសភាពបែបណាខ្លះ។

Evija គឺជារថយន្តមហាកម្លាំងប្រើថាមពលអគ្គិសនីសុទ្ធ ដែល Lotus សង្ឃឹមថានឹងជារថយន្តផលិតលក់លើទីផ្សារមួយដែលមានកម្លាំងខ្លាំងជាងគេក្នុងលោក។ រថយន្តនេះប្រើប្រាស់ម៉ូទ័រអគ្គិសនីសម្រាប់កង់នីមួយៗ ដែលមានអាគុយទំហំ ៧០ គីឡូវ៉ាត់ម៉ោង។ Lotus អះអាងថាវាអាចបង្កើតកម្លាំងបាន ១៩៧៣ សេះ និងអាចស្ទុះពី ០-៩៦ គ.ម/ម៉ ក្នុងពេលមិនដល់ ៣ វិនាទី និងអាចស្ទុះពី ០ ដល់ ៣០០ គ.ម/ម៉ ក្នុងពេលមិនដល់ ៩ វិនាទី ជាមួយល្បឿនអតិបរមា ៣២១ គីឡូម៉ែត្រ/ម៉។




រឹតតែអស្ចារ្យនោះគឺល្បឿននៃសាកភ្លើងអាគុយរថយន្ត ដោយក្នុងពេលមិនដល់ ១០ នាទី វាអាចសាកភ្លើងពេញ និងបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រ។ Lotus នឹងផលិតរថយន្តនេះត្រឹម ១៣០ គ្រឿងប៉ុណ្ណោះ ដោយវាអាចមានតម្លៃចន្លោះពី ១,៨ លានដុល្លារ ទៅ ២,៥ លានដុល្លារ៕
ប្រភព៖ autoblog ប្រែសម្រួល៖ http://news.sabay.com.kh/