អគ្គិភយ័ឆេះផ្នែកខាងលើអាគារមួយកន្លែងក្នុងក្រុងព្រះសីហនុ

នៅព្រឹកព្រលឹមថ្ងៃ២២ ឧសភា ២០២៣ មានអគ្គិភយ័ឆេះអគារស្នាក់នៅរបស់សណ្ឋាគារ ប៉ឡាយ ក្នុងក្រុម ១៧ ភូមិ ០៤ សង្កាត់លេខ ០៤ក្រុងព្រះសីហនុ ហើយភ្លាមៗសមត្ថកិច្ចចម្រុះបានធ្វើប្រតិបត្តិការជួយពន្លត់ រហូតរលត់បានទាំងស្រុង។

លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ប្រតិបត្តិការពន្លត់នេះ ប្រើពេលជិត២ម៉ោង ចូលរួមពីសមត្ថកិច្ចចំរុះក្នុងខេត្តព្រះសីហនុ ទប់ស្កាត់មិនឲ្យរាលដាលបន្ត និងថាករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់ទេ ឆេះខូចខាតសម្ភារៈនិងបន្ទប់អាគារជាន់ទី ០៧ ទាំងស្រុង ហើយចំពោះមូលហេតុយ៉ាងណានោះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តតាមនិតិវិធី៕