អគ្គិភ័យឆាបឆេះបន្ទប់ស្ទីមសូណា របស់សណ្ឋាគារ យូ អេង អស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី

អគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា អគ្គិភ័យដែលឆេះ អស់បន្ទប់ស្ទីមសូណានៅសណ្ឋាគារ យូ អេង បានបំផ្លាញសម្ភារៈអស់ទាំងស្រុង ដោយសារតែការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យតែម្តង ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតនៅចំណុចសណ្ឋាគារ យូ អេង ផ្លូវសហព័ន្ធរុស្សី ភូមិព្រែកទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១៣និង១១នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយត្រូវបានរលត់ទៅវិញហើយ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន។

ចំពោះក្នុងករណីគ្រោះអគ្គិភ័យខាងលើនេះ ពុំបណ្តាលឲ្យមានអ្នករងរបួសឡើយ ។

ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ (បន្ទប់ស្ទីមសូណា ទំហំ ៨ម៉ែត្រ x ១៦ម៉ែត្រ) ព្រមទាំងសម្ភារៈអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online