អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនៅស្រុកកូនមុំ បណ្ដាលអោយមនុស្សម្នាក់រងរបួសធ្ងន់

ផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន១ខ្នង ស្ថិតនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំខេត្តរតនគិរី ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង កាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០និង៥០នាទី។ ក្រោយទទួលបានដំណឹងភ្លាម កម្លាំងផ្នែកអគ្គិភ័យបានយករថយន្តពន្លត់អគ្គីភ័យទៅសង្ក្រោះភ្លាមៗ តែមិនអាចពន្លត់ទាន់ពេលវេលានោះទេ ដោយសារភ្លើងឆាបឆេះខ្លាំង។

តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ក្នុងករណីនេះដើមហេតុបណ្ដាលមកពីភ្លើងចង្រ្កាន។

គួរបញ្ជាក់ផងដែរថា ផ្ទះដែលរងការឆាបឆេះខាងលើមាន ទំហំ៦ម៉ែត្រ × ៩ម៉ែត្រដំបូលប្រក់ដែក ជញ្ជាំងបាំងក្តារ ខូចខាតទាំងស្រុង។ ចំណែកម្ចាស់ផ្ទះឈ្មោះ សាវី ផយ ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិគ្រឹង មុខរបរកសិករ និងប្រពន្ធឈ្មោះ ជូ អើង ភេទស្រី អាយុ៥១ឆ្នាំជនជាតិគ្រឹងមុខរបរកសិករ រងរបួសធ្ងន់។ ចំណែកសម្ភារខូចខាតផ្សេងៗទៀត គឺមិនទាន់បានដឹងនៅឡើយទេ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online