អគ្គិភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋអស់មួយខ្នងនៅស្រុកត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ថ្ងៃអង្គារ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២វេលាម៉ោង១៦និង៣០នាទី។

បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យឆាបឆេះផ្ទះ របស់ប្រជាពលរដ្ឋ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យ កម្លាំងនគរបាល នៃ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ-ក្រូចឆ្មារ រួមនឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ពាមជីលាំង-បឹងព្រួល យករថយន្តពន្លត់អគ្គីភ័យចំនួន ពីរគ្រឿង របស់អង្គភាពអធិការដ្ឋាន ទៅជួយអន្តរាគមន៍ពន្លត់ ភ្លើងឆេះផ្ទះ ។

ម្ចាស់ផ្ទះឈ្មោះ ជា ប៉ុក ភេទស្រី អាយុ៧៧ឆ្នាំ ជាតិខ្មែរនៅភូមិព្រែកផ្តៅ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ទូរស័ព្ទ ០៧១ ៤៣ ៩៧ ៤៥៣ ។ ផ្ទះខ្ពស់ សង់ពីឈើប្រក់ក្បឿង មានទំហំ ទទឹង ៧ម ×៩ម ។

ការខូចខាតនិងបាត់បង់រួមមាន៖ កង់អគ្គីសនី ០១គ្រឿង កង់ធម្មតា ០៣គ្រឿង ប្រាក់រៀល ចំនួន ២,៧០០,០០០៛ មាសចំនួន ៤ជី ខ្សែកផ្លាកទីន ៥ជី អង្កចំនួន ០១បាវ រួមនិងសម្ភារៈប្រើប្រាស់និង សម្លៀកបំពាក់មួយចំនួនទៀត ។

នៅក្នុងហេតុការណ៍ខាងលើនេះ ប្រើប្រាស់អស់ទឹកចំនួន ពីររថយន្តនិង មូលហេតុបណ្ដាលមកពី ផ្ទុះសេខ្សែភ្លើង ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online