អគ្គិភ័យឆេះផ្ទះអស់ចំនួន០៤ខ្នងនឹងសំភារះអស់ទាំងស្រុង បណ្តាលមកពីដុតផ្ទះខ្លួនឯងបង្ករជាអគិ្គភ័យ ក្នុងខណ្ឌដូនពេញ

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យបានអោយដឹងថា នៅវេលាម៉ោង ១១និង២០នាទី ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងដែលបានកើតឡើងនៅចំណុច ផ្ទះលេខ៧២ ភូមិ២១ ក្រុម២៥៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ លៀង ទិនធី ភេទ ប្រុស អាយុ ៣២ ឆាំ្ន មុខរបរ: ជាងសំណង់ ។

សមត្ថកិច្ចបានអោយដឹងថា មូលហេតុ បណ្តាលមកពីដុតផ្ទះខ្លួនឯងបង្ករជាអគិ្គភ័យ ។

– ប្រភេទសំណង់: ឈើលើថ្មក្រោម ទំហំ ៤ម៉ែត្រx៨ម៉ែត្រ ។

– ខូចខាតសម្ភារៈ: ឆេះផ្ទះអស់ចំនួម០៤ខ្នងនឹងសំភារះអស់ទាំងស្រុងក្នុងហេតុការណ៍នេះមិនមានអ្នកស្លាប់ និងរងរបួសទេ ។

ក្នុងនោះ បានប្រើប្រាស់របស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ២១ គ្រឿង ប្រេីប្រាស់ទឹកអស់ ២១ រថយន្ត ស្មើរនឹង ៨៤ម៉ែត្រគូប ។

+ រថយន្តជំនួយអន្តរាគមន៍:

– រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ០៦ គ្រឿង ប្រើប្រាស់ទឹកអស់ ០១រថយន្ត សើ្មនឹង ០៦ម៉ែត្រគូប ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online