អគ្គិភ័យឆេះរថយន្តមួយគ្រឿងម៉ាក Range Rover​ ​នៅ​ក្រុង​ព្រះសីហនុ​

ស្នងការដ្ឋាននគរបាលជាតិ៖ នៅយប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០១ និង៣០នាទីយប់រំលងអាធ្រាត្រ​ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ ស ស្លាកលេខ កម្ពុជា FCAI1668 ដែល​កេីត​ឡើង​ស្ថិតក្នុងចំនុចក្រុម១ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​ ដែលមានម្ចាស់​រថយន្ត​ឈ្មោះ ទាវ គឹមភាវ ។

មន្រ្តីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ៖ មូលហេតុបណ្តាលមកពីធ្លាយធុងប្រេងរថយន្តបង្កជាអគ្គិភ័យធ្វើឲ្យឆាបឆេះរថយន្តតែម្តង ។ ការខូចខាតរួមមានឆេះរថយន្ត ០១ គ្រឿង​ អស់ទាំងស្រុង ។ កងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង​ រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ។ រថយន្តពន្លត់​កងរាជអាវុធហត្ថខេត្តចំនួន​ ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់ ០១រថយន្ត ។ រថយន្ត​ពន្លត់​អគ្គិភ័យ​កងរាជអាវុធក្រុងចំនួន​ ០១​គ្រឿង​ មិនបានប្រើប្រាស់ទឹក ។

ករណីខាងលើនេះបានពន្លត់រលត់ទាំងស្រុងនៅវេលាម៉ោង០២ និង០០នាទីទៀបភ្លឺ​ នាថ្ងៃខែឆ្នាំដដែល ៕