អង្គការគាំទ្រសាលារៀនជនបទ សហការជាមួយរដ្ឋបាលសង្កាត់សាលាកំរើកចែកអំណោយដល់គ្រួសារក្រីក្រចំនួន ៣៥០គ្រួសារ
ថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅសាលាបឋមសិក្សាវត្តដំណាក់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពប្រធាន និងបុគ្គលិក អង្គការគាំទ្រសាលារៀនជនបទ លោក សាម ឡន ចៅសង្កាត់សាលាកំរើក និងក្រុមការងារ បានចូលរួមរៀបចំពិធីចែកអំណោយដល់គ្រួសារក្រីក្រចំនួន ៣៥០គ្រួសារ។ ក្នុងនោះមួយគ្រួសារទទួលបាន អង្ករ ១០គីឡូក្រាម មី ១០កញ្ចប់ ទឹកត្រី ០១ដប ទឹកស៊ីអ៊ីវ ០១ដប ស្ករស ០,៥គីឡូក្រាម និងអំបិល ០,៥គីឡូក្រាម។
ឆ្លៀតក្នុងឱកាសនេះលោក សាម ឡន បានណែនាំដល់ប្រជាពលរដ្ឋត្រូវរក្សាអនាម័យជាប្រចាំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្ដាត់ការផ្ទះរលកលើកទី២ នៃជំងឺ កូវីដ-១៩។

នេះជាសកម្មភាពនៃការរួមចំណែករបស់អង្គការមិនមែនរដ្ឋាភិបាល ចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ជួយដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ។