អង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីការពារក្រពើភ្នំ ដែលជាប្រភេទសត្វជិតផុតពូជបំផុតរបស់កម្ពុជា

នៅថ្ងៃទី ១៦ ឧសភា ២០២៣នេះ ក្រសួងបរិស្ថានបានអោយដឹងថា អស់រយៈពេលជាង 20 ឆ្នាំមកនេះ អង្គការសត្វព្រៃ និងរុក្ខជាតិ បានសហការក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋានដើម្បីការពារក្រពើភ្នំ ដែលជាប្រភេទជិតផុតពូជបំផុត និងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជា។

ការអភិរក្សសត្វក្រពើភ្នំរបស់យើងត្រូវបានបង្ហាញនៅក្នុងភាពយន្តឯកសារថ្មីរបស់សាជីវកម្មផ្សព្វផ្សាយព័ត៌មានអង់គ្លេស (BBC) ការប្រែប្រួលនៃភពផែនដីរបស់យើង។

ឥឡូវនេះ គម្រោងអភិរក្សក្រពើភ្នំគំរូនេះ ដែលបានភ្ជាប់ការអង្កេតតាមដាន និងការល្បាតដោយសហគមន៍មូលដ្ឋាន ជាមួយនឹងបច្ចេកវិទ្យាអភិរក្សចុងក្រោយ ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោក។

សូមថ្លែងអំណរគុណចំពោះក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងម្ចាស់មូលនិធិ ដូចជាមូលនិធិភាពជាដៃគូសម្រាប់ប្រព័ន្ធអេកូឡូស៊ីដែលរងការគម្រាមកំហែង មូលនិធិ Lucille មូលនិធិប្រជាពលរដ្ឋសម្រាប់ប្រភេទជិតផុតពូជ RZSS សួនសត្វ Chester និងអ្នកផ្តល់មូលនិធិផ្សេងទៀត៕