អតីត​កីឡាករ Real ថា «Felix ជ្រើស​ក្លឹប និង​គ្រូ​បង្វឹក​ខុស»

អតីត​កីឡាករ​របស់​ក្រុម​ស្ដេច​ស Rafael van der Vaart បាន​និយាយ​ថា “Felix ជ្រើស​ក្លឹប និង​គ្រូ​បង្វឹក​ខុស”។ នេះ​ជា​ចំណង​ជើង​ធំៗ​លើ​គេហទំព័រ Goal ដែល​ទើប​តែ Update ប៉ុន្មាន​ម៉ោង​មក​នេះ។

តាម​សម្ដី​​លោក​ van der Vaart ស្តាយ​លេង​របស់ Atletico Madrid ក្រោម​ការ​ដឹកនាំ​របស់​លោក Diego Simeone មិន​​ត្រូវ​ជា​មួយ​កីឡាករ​វ័យ​ក្មេង Joao Felix ឡើយ។ កីឡាករ​វ័យ​២០​ឆ្នាំ មាន​ទេពកោសល្យ​ល្អ ប៉ុន្តែ​​​លេង​​ខុស​ក្លឹប។

លោកបញ្ជាក់៖ “ខ្ញុំ​ដឹង​ជ័យជម្នះ​ជា​រឿង​សំខាន់ ប៉ុន្តែ​ពេល​អ្នក​មាន​កីឡាករ​ល្អ​ដូច​គាត់ អ្នក​ត្រូវ​ផ្ដល់​បែប​ផែនស្តាយ​លេង​ឱ្យ​ត្រូវ​នឹង​គាត់។ Atletico Madrid លេង​ចូល​ចិត្ត​លេង​​រួម​តូច​​បាល់​ខ្លី​ណែន (Compact Manner ) ជាមួយ​​ការ​ផ្ដោត​លើ​ការ​ការពារ​ខ្លាំង និង​វាយ​បកលឿន​ៗ (Counter Aattack)”។ ​

នា​ពេល​​នេះ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា កីឡាករ​ព័រទុយហ្គាល់ នឹង​វិល​ចូល​ទីលាន​វិញ​ពេល​ណា​នោះ បន្ទាប់​ពី​រូបគេ​មាន​របួស​សាច់ដុំ អំឡុង​ពេល​ Atletico Madrid ប្រកួត​ជាមួយ Leganes បញ្ចប់​ក្នុង​លទ្ធផល​ ០-០ កាល​ពី​ថ្ងៃ​ទី​ ២៦ ខែ​មករា ខណៈ​ក្លឹប​នៅ​ Laliga មួយនេះ​ កំពុង​ស្ថិត​ក្នុង​ភាព​អាសន្នជ្រុះចេញ​ពី Top4។

Joao Felix បាន​ក្លាយ​ជា​កីឡាករ​ព័រទុយហ្គាល់​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ពេល​ផ្ទេរ​ចេញ​ពី Benfica ទៅ​កាន់​កីឡដ្ឋាន Wanda Metropolitano ក្នុង​តម្លៃ ១៤៨លាន​ដុល្លារ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៩ និងក្លាយ​ជា​កីឡាករបាល់ទាត់ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ ក្នុង​បាល់​ទាត់​អឺរ៉ុបនៅ​ឯ Estadio da Luz រដូវ​កាល​មុន ​ដោយរូប​គេ​រក​បាន ១៧​ គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៣៧​ ប្រកួត។

មុន Atletico Madrid ឈ្នះ​ក្នុង​ការ​ចុះ​កុងត្រា ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ ត្រូវ​បាន​ក្លឹប​ធំ​ៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន​ដូច រួម​មាន Real Madrid, Manchester United, Bayern Munich និង Paris៕

ប្រភព៖ Goal   ប្រែ​សម្រួល៖  http://news.sabay.com.kh/