អត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើល ៥ យ៉ាងនៃការបរិភោគគ្រាប់ល្ហុង

គ្រាប់ល្ហុង : អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់ផ្លែល្ហុងដេលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ផ្លែឈើដែលមានជីវជាតិនិងអាចរកបានពេញមួយឆ្នាំគឺជាប្រភពនៃសារធាតុចិញ្ចឹមយ៉ាងច្រើនសម្រាប់សុខភាពនិងសម្រស់របស់យើងផងដែរ។ ចំណុចមួយទៀតគឺរសាច់របស់ផ្លែល្ហុងមានផ្ទុកនូវគ្រាប់មួយចំនួន ដែរផ្ទុកនូវសារជាតិ ខឺណែល ( kernels )ត្រូវបានគេបោះបង់ចោលដើម្បីបរិភោគតែសាច់ដែលមានជាតិជូរអែម។ តើអ្នកធ្លាប់ឆ្ងល់ទេហេតុអ្វីបានជាយើងសន្មតថាគ្រាប់ល្ហុងទាំងនោះមិនអាចទទួលទានបានហើយត្រូវបេះវាចេញ? ជាការពិតណាស់ គ្រាប់ទាំងនោះមានរសជាតិល្វីងប្រសិនបើយើងខាំចូលដោយចៃដន្យ !  អ្នកជំនាញខ្លះបានណែនាំថាគ្រាប់ល្ហុងអាចត្រូវបានគេលេបបានលុះត្រាតែមានកំរិត រឺ ចំណុចណាមួយ 

លោក Anju Sood អ្នកជំនាញផ្នែកអាហារូបត្ថម្ភដែលមានមូលដ្ឋាននៅ Bengaluru បានចង្អុលបង្ហាញថា“ មិនមែនគ្រាប់ពូជទាំងអស់សុទ្ធតែពុលទេប៉ុន្តែគ្រាប់ពូជខ្លះមានជាតិល្វីងដោយសារវាមានប្រព័ន្ធការពារដល់ក្រពះពោះវៀន” បានថែមទៀតផង។ បើយោងទៅតាមអ្នកជំនាញអាហារូបត្ថម្ភជាច្រើននាក់បានបញ្ជាក់អោយដឹងថា គ្រាប់ល្ហុងពិតជាអាចបរិភោគបានហើយអាចត្រូវបានគេបរិភោគដើម្បីទទួលបានគុណប្រយោជន៍សម្រាប់សុខភាពនិងសម្រស់ផងដែរ។ 

តើការបរិភោគគ្រាប់ល្ហុងមានអត្ថប្រយោជន៍អ្វីខ្លះ?

១ . ប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី : គ្រាប់ល្ហុងសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម – ប៉ូលីហ្វេណុល ( polyphenols) និងសារជាតិ flavonoids ដែលជួយការពារយើងពីការឆ្លងពីជម្ងឺផ្សេងៗដូចជា ផ្តាសាយ ក្អក និង ជំងឺរ៉ាំរ៉ៃជាច្រើនផ្សេងទៀតផងដែរ។

២. ជួយក្នុងការគ្រប់គ្រងការឡើងទំងន់ : វាជាគ្រាប់ពូជមួយដែលបានមកពីផ្លែល្ហុង មាននៅក្នុងធម្មជាតិដែលមានសរសៃជំនួយនិងការរំលាយអាហារក្នុងការបង្ការនិងជំនួយបន្ថែមក្នុងការ ការពារការឡើងទម្ងន់។ ជាតិសរសៃក៏ជួយត្រួតពិនិត្យសម្ពាធឈាមដែលជួយក្នុងការរក្សាសុខភាពបញ្ហាបេះដូងផងដែរ។ 
៣. ព្យាបាលជម្ងឺក្រពះពោះវៀនបានល្អ : ការសិក្សាមួយចំនួនបានអះអាងថាគ្រាប់ល្ហុងមានអង់ស៊ីម proteolytic ដែលសំលាប់បាក់តេរីនិងប៉ារ៉ាស៊ីតដែលមាននៅក្នុងពោះវៀនដោយហេតុនេះហើយទើបវាជួយឱ្យក្រពះនិងពោះវៀនមានសុខភាពល្អ។ 

៤ ជួយបំបាត់ការឈឺចាប់នៅពេលមករដូវ : វាក៏ត្រូវបានគេនិយាយផងដែរថាការទទួលទានគ្រាប់ល្ហុងក្នុងកំឡុងពេលមករដូវគឺមានអត្ថប្រយោជន៍ជាច្រើនដូចជាការជួយបន្ធូរការរមួលសាច់ដុំនិងឈឺចាប់ផងដែរ។ 

៥. កម្រិតកូលេស្តេរ៉ុល (Cholesterol) : គ្រាប់ល្ហុងក៏សំបូរទៅដោយអាស៊ីតខ្លាញ់ល្អដែលជួយដល់សុខភាពបានយ៉ាងល្អជាពិសេសគឺអាស៊ីតអូលីក Oleic (III) ដែលត្រូវបានគេដឹងថាបានទាញយកនូវកម្រិតកូឡេស្តេរ៉ុលដែលអាក្រក់ឡើងខ្ពស់ (LDL) ឲ្យចុះមកទាបវិញ។ 

-តើត្រូវទទួលទានគ្រាប់ល្ហុងយ៉ាងដូចម្តេច?

ដោយសារតែរសជាតិល្វីងរបស់វានេះហើយពិបាកក្នុងការញាុំវា ។ តើយើងអាចញ៉ាំវាយ៉ាងដូចម្តេច? ជាការប្រសើរណាស់អ្នកមិនចាំបាច់គិតច្រើនទៅលើរសជាតិរបស់វាទេ យើងអាចយក  គ្រាប់ល្ហុង  ហាលវាអោយស្ងួតកិនអោយម៉ត់ ហើយលាយជាមួយស្ករ លាយបង្អែម ទឹកបង្អែម ដាក់លាយជាមួយតែផងដែរ។ ជាតិស្ករសផ្អែម និង ទឹកឃ្មុំឬជេហ្គឺរ អាចធ្វើអោយភាពល្វីងរបស់គ្រាប់ល្ហុងត្រូវបានផ្លាស់ប្តូរបានផងដែរ។ 
ចំណាំ: តាមរយះខ្លឹមសាររួមទាំងអស់ខាងលើអាចផ្តល់ត្រឹមតែដំបូន្មាននិងផ្តល់ចំណេះដឹងអាចជួយដល់បងប្អូនបានខ្លះប៉ុណ្ណោះ។ តែវាក៏មិនមែនជាមធ្យោបាយតែមួយមុខដែលយើងអាចជំនួសសម្រាប់ផ្នែកវេជ្ជសាស្រ្តដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ។ ជានិច្ចកាលបងប្អូនអាចពិគ្រោះនិងព្រឹក្សាយោបល់ជាមួយអ្នកឯកទេសឬវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ព័ត៌មានបន្ថែមបានកាន់តែច្បាស់ផងដែរ ។ 

By: Bonny