អត្ថប្រយោជន៍ទាំង១០ យ៉ាងដែលទទួលបានមកពីខ្ទឹមបារាំងដែលអ្នកមិនធ្លាប់បានដឹងពីមុនមក

បើគេនឹកដល់ខ្ទឹមបារាំងវិញ វាគឺជាម៉ើមរុក្ខជាតិម្យ៉ាងដែលត្រូវបានគេយកមកធ្វើជាគ្រឿងទេសសម្រាប់ចម្អិនម្ហូបអាហារដើម្បីទទួលទាន ហើយល្អបំផុតនោះអ្នកគួរតែទទួលទានខ្ទឹមបារាំងស្រស់ទើបទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង១០យ៉ាងនៃខ្ទឹមបារាំងចំពោះសុខភាព៖
១.បង្ការជម្ងឺមហារីក: ផ្ទុកសមាសធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជួយប្រឆាំងការកកើតរ៉ាឌីកាល់សេរី ដែលជាមូលហេតុបង្កជាកោសិកាមហារីក។
២.ព្យាបាលសក់មានអង្គែ: ផ្ទុកសារធាតុស្ពាន់ធ័រដែលជួយព្យាបាលអង្គែ។ អ្នកគ្រាន់តែយកទឹកខ្ទឹមបារាំងមកម៉ាស្សាលើសក់ក្បាលរយៈពេល ១៥-២០នាទី រួចលាងសម្អាតជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
៣.ប្រឆាំង និងបន្ថយការរលាក: ទប់ស្កាត់ការកើតឡើងនៃអាស៊ីតខ្លាញ់ ដែលជាមូលហេតុបង្កឱ្យមានការរលាកផ្សេងៗដូចជា ជម្ងឺរលាកសន្លាក់ និងរលាកសន្លាក់រ៉ាំរ៉ៃជាដើម។ ក្នុងករណីដែលអ្នករលាកដោយកម្ដៅ ឬកត្តាផ្សេងៗ អ្នកអាចយកចិតខ្ទឹមបារាំងជាបន្ទះយកទៅដាក់លើស្បែកដែលរលាកនោះរយៈពេល ២-៣នាទី វានឹងបន្ធូរបន្ថយការឈឺចាប់។
៤.បង្ការជម្ងឺបេះដូង: សារធាតុស្ពាន់ធ័រក្នុងខ្ទឹមបារាំង ជួយការពារគ្រាប់ឈាមមិនឱ្យកកដុំៗ ដែលជាមូលហេតុបណ្ដាលឱ្យគាំងបេះដូង។
៥.ព្យាបាលមុន: យកទឹកខ្ទឹមបារាំងលាបលើបរិវេណដែលមានមុននៅលើផ្ទៃមុខ នោះវានឹងជួយព្យាបាលមុនទាំងនោះ។
៦.បន្ថយជាតិស្ករដែលជួយបង្ការជម្ងឺទឹកនោមផ្អែម : ផ្ទុកសារធាតុ allyl propyl disulphide (PADS) ដែលជួយបន្ថយបរិមាណជាតិស្ករគ្លុយកូសក្នុងឈាម ដែលជួយបង្ការជម្ងឺទឹកនោមផ្អែម និងល្អសម្រាប់អ្នកជម្ងឺទឹកនោមផ្អែមដែលត្រូវការបរិភោគអាហារដែលជួយបន្ថយជាតិស្ករក្នុងឈាម។
៧.បង្ការជម្ងឺរបេង: ជួយបង្ការជម្ងឺរបេង ដោយលោកអ្នកគ្រាន់តែទទួលទានខ្ទឹមបារាំង ២ មើមក្នុងមួយថ្ងៃ។
៨.ជួយបន្ថយគ្រុនក្តៅ: បើអ្នកចង់បន្ថយកម្តៅឲ្យបានលឿនពេលគ្រុនក្តៅនោះ សូមហាន់ខ្ទឹមបារាំង ប៉េងប៉ោះ លាយជាមួយខ្ទឹមស ចិញ្រាំ ហើយដាក់ចូលក្នុងស្រោមជើង រួចពាក់វា។ បន្ទាប់មកដេកនៅលើគ្រែដោយដាក់ក្រណាត់សើមស្អំថ្ងាស។
៩. ជួយកុំឲ្យរបួសក្លាយ: ពេលមានរបួស អ្នកគួរលាងទឹកវា នឹងសាប៊ូដើម្បីជំរះដីនិងមេរោគចេញ។ ដើម្បីកុំឲ្យរបួសក្លាយ អ្នកអាចយកខ្ទឹមបារាំងទៅបិទលើវា។
១០.ខ្ទឹមបារាំងជួយឲ្យឆាប់ជាផ្តាសាយ: ពេលដឹងថាខ្លួនកើតផ្តាសាយហើយនោះ សូមញ៉ាំអាហារមានខ្ទឹមបារាំងស្រស់ៗឲ្យបានច្រើន។ អ្នកអាចហាន់វាដាក់ចូលក្នុងទឹកក្តៅរួចស្រង់យកកាកចេញ។ បន្ទាប់មកថែមទឹកឃ្មុំ និងខ្ញី រួចផឹងវាទៅ។
បន្ថែមពីលើនេះដែរ ខ្ទឹមបារាំងក៏បានផ្ដល់នូវអត្ថប្រយោជន៍មួយចំនួនទៀតដូចជា ជួយកំចាត់ជាតិពុល និងបាក់តេរី ពង្រឹងប្រព័ន្ធភាពស៊ាំ ជំនួយដល់ភ្នែកភ្លឺច្បាស់ល្អ សម្រួលដល់ប្រព័ន្ធរំលាយអាហារ និងបង្ការជម្ងឺផ្សេងៗផងដែរ៕


By: Bonny From: healthdigezt