អត្ថប្រយោជន៍ទាំង៥យ៉ាងនៃទឹកអំពៅដែលលោកអ្នកមិនធ្លាប់បានដឹងពីមុនពីគុណប្រយោជន៍របស់វា!

បើគេ​និយាយ​ដល់​រឿង​ទឹកអំពៅ អ្នក​ប្រហែលជា​ធ្លាប់​ដឹង​ច្បាស់​ហើយ ព្រោះ​វា​ជា​ភេសជ្ជៈ​ធម្មជាតិ តែមួយគត់ ដែល​អ្នក​អាច​រក​ទិញ​បាន​គ្រប់​ទីកន្លែង ក្នុងប្រទេស ហើយក៏​មានតម្លៃ​ថោក​ថែម ទៀតផង​។ ប៉ុន្តែ​វា​គឺជា​ភេសជ្ជៈ​មួយ ប្រភេទ​ដែល​មិនសូវមាន​នរណា​ដឹង​ច្រើន​អំពី​ប្រយោជន៍ របស់​វា​ឡើយ ក្រៅ ពី​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​។ ទឹកអំពៅ គ្មាន​ជាតិ​ខ្លាញ់ ប្រូតេអ៊ីន និង​សរសៃ ប៉ុន្តែ វា​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម សូ​ដ្យូ​ម ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម​និង​ជាតិ​ដែក​ទៅវិញ​។ យ៉ាងណាមិញ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​ទឹកអំពៅ​ផ្តល់ឱ្យ ហើយក៏​មិនសូវមាន នរណា​ដឹង​អំពី​រឿង​នេះដែ​រៈ​

Brain


​ការ​ញ៉ាំ​ទឹកអំពៅ​នឹង​ជួយ បង្កើន​ចំនួន​ម៉​ង់​ហ្គា​ណេ​សដែក កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម​ក្នុង រាងកាយ ដូច្នេះ​វា​ក៏​ជា​ផ្នែក​មួយ​ដ៏ សំខាន់​ក្នុងការ​ពង្រឹង​សុខភាព​ឆ្អឹង​។ វា​ក៏​ជា​រឿង​ដែល​ជួយ​ក្នុងការ បង្ការ​ជំងឺ​ពុក​ឆ្អឹង​ថែម​ទៀតផង​។ គ្រាន់តែ​ញ៉ាំ​ទឹក អំពៅ​មួយ​កែវជា​រៀងរាល់ថ្ងៃ​អាចជួយ​ឱ្យ​ឆ្អឹង អ្នក​រឹងមាំ​បាន​នៅពេល​អាយុ​កាន់តែច្រើន​។​ ខាងក្រោមនេះនិងបង្ហាញអ្នកអំពីអត្ថប្រយោជន៍ទាំង៥យ៉ាងនៃទឹកអំពៅ ៖

១-កាត់បន្ថយការរលាក និងផ្ដល់សំណើម៖រសជាតិផ្អែមពីស្ករក្នុងដើមអំពៅ គឺជារសជាតិផ្អែមធម្មជាតិដែលពោរពេញដោយសារធាតុចិញ្ចឹមដូចជា កាល់ស្យូម ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាប៉ូលីហ្វេណុល ដែលជាភ្នាក់ងារប្រឆាំងនិងការរលាកបានល្អ។ ដូច្នេះការការបន្ថយការរលាកនៅក្នុងកនិងធ្វើឲ្យបំពង់កមានអារម្មណ៍ថាមានសំណើមច្រើន។ វាក៏ជួយកាត់បន្ថយការក្អកបានដែរ។

២-បង្កើនថាមពលដល់រាងកាយ៖ស្ករក្នុងអំពៅអាចជួយផ្ដល់ថាមពលដល់រាងកាយបានយ៉ាងល្អ។នៅពេលដែលអ្នកគ្រាន់តែផឹកវាមួយកែវអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ មានកម្លាំង វាជួយធ្វើឲ្យខួរក្បាលស្រស់ថ្លា ហើយនិងជួយឲ្យអារម្មណ៍ល្អជាងមុន អ៊ីចឹងហើយកុំមើលរំលងភេសជ្ជៈមួយប្រភេទនេះ។

OLYMPUS DIGITAL CAMERA

៣-ផ្ដល់សារធាតុចិញ្ចឹមដល់បេះដូង និងរាងកាយ៖យោងតាមវេជ្ជសាស្ត្របុរាណជាទូទៅគេប្រើប្រាស់ស្ករជាគ្រឿងផ្សំដើម្បីជួយឲ្យបេះដូងដំណើរការបានល្អ ពីព្រោះជាតិស្ករធម្មជាតិមានសារធាតុចិញ្ចឹមច្រើនសម្រាប់រាងកាយ ដែលធ្វើឲ្យបេះដូងនិងរាងកាយរឹងមាំ។

៤-កាត់បន្ថយការឈឺចាប់ពេលព្រឹក៖សម្រាប់ស្ត្រីកំពុងពពោះអាចផឹកវាបានដើម្បីកាត់បន្ថយការឈឺចាប់នៅពេលព្រឹក។វានឹងជួយកាត់បន្ថយការក្អួតចង្អោរ និងកាត់បន្ថយការវិលមុខ។ ជាពិសេសអ្នកដែលមានបញ្ហាពេលព្រឹកឡើងហើយញ៉ាំអ្វីមិនបានគួរតែផឹកភេសជ្ជៈនេះ។

៥-ព្យាបាលការទល់លាមក៖សម្រាប់អ្នកដែលមានជំងឺទល់លាមកអាចផឹកទឹកភេសជ្ជៈបាន ដោយសារវាមានប្រសិទ្ធិភាពខ្ពស់ក្នុងការបំបាត់ការឈឺចាប់។ អ្នកគ្រាន់តែផឹកមួយពែងនៅពេលព្រឹក វានឹងជួយកាត់បន្ថយការទល់លាមក និងធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ៕


By: Bonny ប្រភព៖ eangsophalleth