អត្ថប្រយោជន៍នៃការញុំាទឹកដូងដែលលោកតែងតែមើលរំលងពីវា

សព្វថ្ងៃនេះ ទឹកដូងក្លាយជាភេសជ្ជៈដ៏ពេញនិយម ឆ្ងាញ់ និងមានអត្ថប្រយោជន៍សម្រាប់សុខភាពរបស់អ្នកខ្លាំងណាស់។ វាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ រួមមានសារធាតុរ៉ែដែលមនុស្សយើងត្រូវការរាល់ថ្ងៃ ហើយទទួលទានមិនទាន់បានគ្រប់គ្រាន់តាមសារពាង្គកាយត្រូវការឡើយ។
មិនខ្វល់ថាអ្នកញ៉ាំសាច់ដូង ទឹកដូង ឬប្រេងដូងទេ រសជាតិរបស់វា គឺឆ្ងាញ់ទាំងអស់ ហើយជីវជាតិដែលវាផ្តល់ឲ្យមានច្រើនណាស់ ជាពិសេស ជាតិសរសៃ វីតាមីន ជាតិរ៉ែ និងអាស៊ីតអាមីណេតែម្តង។ ក្រៅពីនេះ វាក៏មានជាតិកាល់ស្យូម ប៉ូតាស្យូម និងម៉ាញ៉េស្យូម ព្រមទាំងអេឡិចត្រូលីត្រ យ៉ាងច្រើនផងដែរ។ តាមពិត ទឹកដូង ត្រូវបានគេស្គាល់ថា មានកម្រិតអេឡិចត្រូលីត្រ ដូចគ្នានឹងប្លាស្មាមនុស្ស ដែលគេប្រើសម្រាប់បញ្ចូលគ្នាឈាមដែរ។
ចំពោះប្រេងដូងវិញ គឺល្អបំផុតសម្រាប់រក្សាភាពវ័យក្មេង និងស្រស់ស្អាត។ សមាសធាតុជាអង់ទីអុកស៊ីដង់របស់វា នឹងជួយបន្ថយភាពចាស់ តាមរយៈការពាររាងកាយ ពីរ៉ាឌីកាល់សេរីដែលគ្រោះថ្នាក់។ ការលាបប្រេងដូង លើស្បែកបន្តិចជារៀងរាល់ថ្ងៃ នឹងរក្សាបាននូវភាពស្រស់ស្អាត និងរលោង ព្រមទាំងមិនឲ្យស្បែកស្ងួតទៀត។ អ្នកគួរតែលាបប្រេងដូង មុនពេលងូតទឹក។
ទឹកដូងមួយផ្លែ (ប្រហែលមួយកែវ ២៤០ក្រាម) មានផ្ទុកកាល់ឡូរីចំនួន ៤៦ ដូចជា៖

ជាតិស្ករ: 9 ក្រាម ជាតិសរសៃ: 3 ក្រាម ប្រូតេអ៊ីន: 2 ក្រាម វីតាមីន C: 10% នៃ បរិមាណអាហាររូបត្ថម្ភដែលត្រូវទទួលទានប្រចាំថ្ងៃ (RDI) ម៉ាញ៉េស្យូមៈ 15% នៃ បរិមាណអាហាររូបត្ថម្ភដែលត្រូវទទួលទានប្រចាំថ្ងៃ (RDI) ម៉ង់កាណេស: 17% នៃ បរិមាណអាហាររូបត្ថម្ភដែលត្រូវទទួលទានប្រចាំថ្ងៃ (RDI) ប៉ូតាស្យូម: 17% នៃ បរិមាណអាហាររូបត្ថម្ភដែលត្រូវទទួលទានប្រចាំថ្ងៃ (RDI) សូដ្យូម: 11% នៃ បរិមាណអាហាររូបត្ថម្ភដែលត្រូវទទួលទានប្រចាំថ្ងៃ (RDI) កាល់ស្យូម: 6% នៃ បរិមាណអាហាររូបត្ថម្ភដែលត្រូវទទួលទានប្រចាំថ្ងៃ (RDI)

ទឹកក្តៅនឹងជួយបើករន្ធញើស ដូច្នេះ វានឹងជួយឲ្យប្រេងដូង អាចស្រូបចូលទៅក្នុងស្បែកបានកាន់តែល្អ។ ប្រេងដូងក៏ត្រូវបានគេស្គាល់ថា អាចព្យាបាលជំងឺស្បែកដែរដូចជា ជំងឺតាអក ស្រែង និងរលាកស្បែក។ ប្រេងដូង ក៏ល្អចំពោះសុខភាពសក់ដែរ។ អ្នកអាចប្រើប្រេងដូងលាបលើសក់ក្បាល នៅពេលយប់ម្តងម្កាល ហើយលាងចេញនៅព្រឹកឡើង។ ការធ្វើបែបនេះ នឹងជួយឲ្យសក់មានសំណើម និងភ្លឺរលោង។
ការញ៉ាំដូង ក៏ជួយទ្រទ្រង់ដល់ភាពរឹងមាំរបស់ឆ្អឹង និងធ្មេញឲ្យមានសុខភាពល្អ នេះដោយសារតែវាមានសមត្ថភាព ជួយដល់ការបឺតស្រូបជាតិកាល់ស្យូម និងម៉ាញ៉េស្យូមទៅក្នុងខ្លួន ដូច្នេះ វានឹងជួយបង្ការជំងឺពុកឆ្អឹងដែរ។
នៅពេលប្រេងដូង ត្រូវបាននាំចូលក្នុងសហរដ្ឋអាមេរិក វាពិតជាមានបញ្ហាអវិជ្ជមានច្រើនណាស់ អំពីរឿងនេះ ព្រោះវាផ្ទុកទៅដោយជាតិខ្លាញ់ Saturated Fat ច្រើន។ មានមនុស្សជាច្រើនបារម្ភថា វានឹងធ្វើឲ្យកូឡេស្តេរ៉ុលពួកគេឡើងខ្ពស់ នាំឲ្យមានជំងឺបេះដូង ប៉ុន្តែ រឿងទាំងនេះ គ្រាន់តែជាជំនឿមិនត្រឹមត្រូវប៉ុណ្ណោះទេ។ តាមពិត វាទៅកាត់បន្ថយកូឡេស្តេរ៉ុល និងឱកាសកើតជំងឺបេះដូងទៅវិញទេ ព្រោះថាជាតិខ្លាញ់របស់វា នឹងបំលែងទៅជាថាមពល ហើយក៏មិនងាយបង្កើនជាតិខ្លាញ់ក្នុងសរសៃឈាមអាកទែ និងបេះដូងដែរ៕ ត្រួតពិនិត្យដោយ www.health.com.kh


ដោយ: ប៊ុន ណ្ណី