អត្ថប្រយោជន៍ជាច្រើនដែលបានមកពីសណ្តែកខៀវ

សណ្តែកខៀវគឺជាសណ្តែកដែលមានសារធាតុចិញ្ចឹមច្រើនណាស់ ដូចនេះហើយវាជាសណ្តែកដែលអាចធ្វើឲ្យអ្នកមានសុខភាពល្អ មិនមានជំងឺផ្សេងៗមកបៀតបៀនឡើយ។ តើវាអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក? ក្រោយពេលដែលអ្នកយល់ដឹងរួច ចូលអ្នកបរិភោគវាឲ្យបានច្រើន។
វាអាចជួយបំបាត់ស្នាមអ៊ុចខ្មៅលើមុខអ្នកបាន ដោយគ្រាន់តែអ្នកត្រូវតែបរិភោគសណ្តែកខៀវនេះឲ្យច្រើនទៅបានហើយ។

១. ជួយសម្រកទម្ងន់ : ប្រសិនបើអ្នកចង់គ្រប់គ្រងចំណង់អាហាររបស់អ្នក សណ្ដែកខៀវគឺជាជម្រើសអាហារល្អបំផុតសម្រាប់សម្រកទម្ងន់។ ព្រោះជាតិសរសៃនិងប្រូតេអ៊ីនគ្រប់គ្រងការឃ្លានរបស់អ្នកបាន។
២. ជួយឱ្យពោះវៀនដើរស្រួល : ឧស្សាហ៍ទល់លាមក? លែងជាបញ្ហាហើយ បរិភោគ ២០ ទៅ ៣០ ក្រាមរាល់ថ្ងៃគឺលែងមានបញ្ហាហើយ។

៣. គ្រប់គ្រងជាតិកូឡេស្ដេរ៉ុលក្នុងឈាម : ដោយសារជាតិសរសៃដ៏អស្ចារ្យរបស់សណ្ដែកខៀវ ជាតិកូឡេស្ដេរ៉ុលក្នុងឈាមរបស់អ្នកនឹងមិនមានឡើយ។
៤. គ្រប់គ្រងជាតិស្ករក្នុងឈាម : ចាប់ផ្ដើមបរិភោគសណ្ដែកខៀវពេលនេះ ជំងឺទឹកនោមផ្អែមប្រភេទ ១ ឬ ២ នឹងមិនកើតមានឡើយ ដោយសារតែសណ្ដែកខៀវជួយគ្រប់គ្រងជាតិមិនឱ្យឡើងខ្ពស់ក្នុងឈាម។
៥. ជំរុញសុខភាពគ្រាប់ឈាម : ជាតិដែកគឺជាផ្នែកមួយនៃសារធាតុ Hemoglobin ដែលជាប្រូតេអ៊ីននៅក្នុងគ្រាប់ឈាមក្រហម។ ដោយគ្មានជាតិដែកគ្រប់គ្រាន់ សារធាតុ Hemoglobin នឹងរងគ្រោះ។ សំណាងល្អ សណ្ដែកខៀវសម្បូរទៅដោយជាតិដែក។ អ្នកបរិភោគត្រឹមតែកន្លះកែវនៃសណ្ដែកខៀវ វាស្មើនឹងបរិភោគសាច់គោ ១ ខាំឯណោះ។
៦. បើអ្នកវិលមុខ រឺ ងងឹតភ្នែក : អ្នកអាចដាំសណ្តែកខៀវមកបរិភោគបាន នោះវានឹងជួយអ្នកឲ្យមានអារម្មណ៍ធូរស្រាលជាងមុនជាមិនខានឡើយ។
៧.បើស្បែកអ្នករមាស់: អ្នកក៏អាចបរិភោគសណ្តែកខៀវដែរ នោះវានឹងជួយអ្នកឲ្យបាត់នូវអាការៈរមាស់នេះបាន៕
៨-ភាពធាត់ : ការទទួលទានសណ្តែកបៃតងអាចជួយក្នុងការគ្រប់គ្រងទម្ងន់រាងកាយ។ វាមានបរិមាណកាឡូរីទាប។ សណ្តែកនេះមានផ្ទុកជាតិកាកសរសៃដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត ។ វារារាំងការឃ្លានអាហារ និងការបរិភោគអាហារលើសកំណត់ ដែលអាចជួយទប់ស្កាត់ជំងឺធាត់បាន។
៩-ពង្រឹងប្រព័ន្ធភាពស៊ាំ : សណ្តែកបៃតងជួយក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំ ។ វាមានសារធាតុទង់ដែងដែលអាចជួយក្នុងការពង្រឹងសុខភាពនៃប្រព័ន្ធភាពស៊ាំរបស់យើង ។ ដូច្នេះ វាអាចការពារយើងពីការឆ្លងមេរោគ និងជំងឺ ផ្សេងៗដែលបង្កឡើងដោយពពួកមេរោគមីក្រុប ។
By: Bonny