អត្ថប្រយោជន៍ដែលបានមកពីប្រទាលកន្ទុយក្រពើចំពោះស្បែក

Aloe vera: គឺជារុក្ខជាតិម្យ៉ាងដែលមានជីវជាតិយ៉ាងច្រើនក្រៃលែង ហើយក៏មានសមាសធាតុសកម្មមួយចំនួនដែលអាចជួយអ្នកក្នុងការថែរក្សាសម្រស់។ នេះជាមូលហេតុដែលអ្នកគួរប្រើបន្ទាលកន្ទុយក្រពើសម្រាប់ការសុខភាពនិងសម្រស់របស់អ្នក !
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍របស់ប្រទាលកន្ទុយក្រពោះចំពោះស្បែក !

1. ក្រោយពេលដែលអ្នកលុបមុខរួច អ្នកអាចយកប្រទាលកន្ទុយក្រពើមកបិទលើមុខបាន ព្រោះវាអាចធ្វើឲ្យស្បែកអ្នកមានសំណើម និងស ក្រៅពីនេះវាអាចការពារមុខអ្នកមិនឲ្យកើតស្នាមជ្រួញ ថែមទាំងភ្លឺរលោង ទន់ នឹងមានទម្ងន់ទៀតផង។
2. វានឹងជួយការពារស្បែកអ្នកមិនឲ្យឆាប់ចាស់ដោយសារតែវាមានសារធាតុម្យ៉ាងដែលអាចធ្វើឲ្យកោសិកាស្បែកមិនងាយចាស់ឡើយ។
3. នៅពេលដែលអ្នកចេញទៅក្រៅ អ្នកមិនបាច់លាបឡេការពារកម្តៅថ្ងៃក៏បានដែរ អ្នកអាចលាបផលិតផលដែលធ្វើពីប្រទាលកន្ទុយក្រពើ នោះវានឹងអាចជួយការពារកម្តៅថ្ងៃមិនឲ្យប៉ះត្រូវមុខអ្នកដែលអាចធ្វើឲ្យក្រហមមុខបាន។
4. នៅពេលដែលអ្នកត្រូវថ្ងៃច្រើន ហើយមុខឡើងក្រហម អ្នកអាចយកប្រទាលកន្ទុយក្រពើដាក់ក្នុងទូរទឹកកក បន្ទាប់មកយកមកបិទលើមុខ នោះស្បែកអ្នកនឹងជួយសង្គ្រោះបាន។
5. នៅពេលដែលអ្នកកើតមុន អ្នកអាចយកវាមកបិទក៏បានដែរ នោះមុនអ្នកនឹងរៀបតូចទៅវិញជាមិនខានឡើយ។
6. នៅពេលដែលមុខអ្នកប្រតិកម្ម អ្នកអាចលាបប្រទាលកន្ទុយក្រពើបាន ព្រោះវាអាចជួយបំបាត់នៅការប្រតិកម្មទាំងនេះដែលមានលើមុខអ្នកបាន៕ ត្រួតពិនិត្យដោយ www.health.com.kh

By: Bonny From: https://thmeythmey.com