អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងលួច(ម៉ូតូ) 

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងលួច(ម៉ូតូ) ។

១-ជនសង្ស័យឈ្មោះ មាន សាម៉េត ហៅ ម៉ឺន ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ (មានផ្ទុកសារធាតុញៀន)

ហេតុការណ៍៖ កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ២២ម៉៣០នាទី កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់ចំណុចបណ្តោយផ្លូវ លំ ភូមិ ៥ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ មាន សាម៉េត ហៅ ម៉ឺន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ កំពុងអង្គុយលើម៉ូតូម៉ាក PCX ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GH-៧៥៣៤ តែម្នាក់ឯង ដោយមានការសង្ស័យសមត្ថកិច្ចយើងបានឃាត់ធ្វើការត្រួតពិនិត្យរកឃើញមានឧបករណ៍សម្រាប់កាច់សោកម៉ូតូមួយចំនួនដូចជា : ដែកចុងស្រួចចំនួន ០១ ដើម, សោរទីបលេខ ០៨ ចំនួន ០១ ដើម, ពូថៅដងដែកចំនួន ០១ ដើម, ទូរស័ព្ទដៃ ០១ គ្រឿងម៉ាក អូប៉ូ ពណ៌ ខៀវ ដែលមានស៊ីមកាតលេខ ០១៥ ៧៤៨ ២៧២ និងម៉ូតូ ០១ គ្រឿងម៉ាក PCX ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GH-៧៥៣៤ លេខតួ+ម៉ាស៊ីន=៥៤៦៥៥៧២ ក៏ឃាត់ខ្លួនយកមកស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ធ្វើការសាកសួរតែម្តង ។

វត្ថុតាងចាប់យក ៖ -ដែកចុងស្រួចចំនួន ០១ ដើម, សោរទីបលេខ ០៨ ចំនួន ០១ ដើម, ពូថៅដងដែកចំនួន ០១ ដើម, ទូរស័ព្ទដៃ ០១ គ្រឿងម៉ាក អូប៉ូ ពណ៌ ខៀវ ស៊ីមកាតលេខ ០១៥ ៧៤៨ ២៧២ និងម៉ូតូ ០១ គ្រឿងម៉ាក PCX ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GH-៧៥៣៤ លេខតួ+ម៉ាស៊ីន=៥៤៦៥៥៧២ ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online