អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យុំម្នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) 

នៅចំណុចបណ្តោយផ្លូវ បេតុងមាត់ប្រឡាយទឹកស្អុយ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២០ម៉៥០នាទី ។

១-ជនសង្ស័យឈ្មោះ វឿន ប៊ុណ្ណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបែបបបប សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

-ជនរងគ្រោះឈ្មោះ ប្រាក់ ឧត្តមរតនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស។

វត្ថុតាងចាប់យក : ម៉ូតូ ០១ គ្រឿងម៉ាក និច ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១-W៤៧១១ ។

ហេតុការណ៍ ៖ កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ២០ម៉៣០នាទី នៅចំណុចផ្លូវ បេតុងមាត់ប្រឡាយទឹកស្អុយ ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ ប្រាក់ ឧត្តមរតនា ភេទ ប្រុស អាយុ ១៨ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ប៊ីត ពណ៌ ក្រហមលាយស ឌុបមិត្តស្រី ដោយបានទុកទូរស័ព្ទដៃ ០១ គ្រឿងម៉ាក វីវ៉ូ ពណ៌ ខៀវ ស៊ីមកាតលេខ ០៩៨ ៣១៧ ៥២៣ នៅក្នុងឃ្លុបម៉ូតូខាងមុខ ក្នុងពេលនោះស្រាប់តែមានជនសង្ស័យចំនួន ០២ នាក់ឈ្មោះ វឿន ប៊ុណ្ណា ភេទ ប្រុស អាយុ ១៨ ឆ្នាំ និងឈ្មោះ សេង ភេទ ប្រុស អាយុ ១៨ ឆ្នាំជិះម៉ូតូ ០១ គ្រឿងម៉ាក និច ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១-W៤៧១១ (ដោយជនសង្ស័យឈ្មោះ វឿន ប៊ុណ្ណា ជាអ្នកបើកម៉ូតូ ចំណែកឈ្មោះ សេង ជាអ្នកអង្គុយខាងក្រោយ) បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះខាងលើ ហើយជិះម៉ូតូគេចខ្លួនបាត់ ភ្លាមៗនោះជនរងគ្រោះបានស្រែកឆោឡោឡើងហើយជិះម៉ូតូដេញតាមពីក្រោយ ក៏ត្រូវបានអ្នកធ្វើដំណើរតាមផ្លូវជួយដេញចាប់ជនសង្ស័យបានម្នាក់ឈ្មោះ វឿន ប៊ុណ្ណា រួចព្រួតគ្នាវាយបណ្ដាលឲ្យរបួសពេញខ្លួនប្រាណ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឃាត់បញ្ជូនជនសង្ស័យខាងលើទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយយកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ ចាត់ការតាមនីតិវិធី ចំណែកបក្ខពួកជនសង្ស័យឈ្មោះ សេង បានរត់គេចខ្លួនបាត់ដោយយកទូរស័ព្ទដៃរបស់ជនរងគ្រោះទៅជាមួយផង ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕