អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកខ្សែក) ។នៅចំណុចមុខក្រុមហ៊ុនដឹកជញ្ចូនJ&T ផ្លូវ ២១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៥ម៉៣០នាទី ។

ជនសង្ស័យឈ្មោះ ពៅ សូរិយ៉ាវង្ស ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ ២៣៧H ផ្លូវបេតុង ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអ៊ីហ្គេត ។ (មានផ្ទុកសារធាតុញៀន)

ជនរងគ្រោះឈ្មោះ ជួន ភក្តី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាងធ្វើស្លាកយីហោ ។

វត្ថុតាងចាប់យកមាន : ម៉ូតូ ០១ គ្រឿងម៉ាក និច ពណ៌ ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ១HI-៣៨៩២ លេខតួ=៣៤០០៣៥ លេខម៉ាស៊ីន=៣៤០២៤០ ។

ហេតុការណ៍ ៖ កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៥ម៉៣០នាទី នៅចំណុចមុខក្រុមហ៊ុនដឹងជញ្ជូនJ&T ផ្លូវ ២១៧ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ ជួន ភក្តី ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជិះម៉ូតូសណ្តោងរ៉ឺម៉ក ដោយពាក់ខ្សែកមាស ០១ខ្សែទម្ងន់ ០១ដំឡឹង ក្នុងពេលនោះស្រាប់តែមានជនសង្ស័យម្នាក់មិនស្គាល់ឈ្មោះ ភេទ ប្រុស ជិះម៉ូតូ ០១គ្រឿងម៉ាក ស្គូបពី ពណ៌ ស (មិនចាំស្លាកលេខ) មកធ្វើសកម្មភាពឆក់យកខ្សែករបស់ជនរងគ្រោះ ហើយជិះម៉ូតូគេចខ្លួនបាត់ ពេលនោះសមត្ថកិច្ចយើងបានចុះពិនិត្យមើលកន្លែងកើតហេតុធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ពៅ សូរិយ៉ាវង្ស នៅចំណុចផ្លូវ បេតុង ភូមិ ព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១៥ម៉៣០នាទី យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ខណៈនោះជនសង្ស័យឈ្មោះ ពៅ សូរិយ៉ាវង្ស បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកឈ្មោះ តឿ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជិះម៉ូតូម៉ាក ស្គូបពី ពណ៌ ស ពិតជាបានបបួលរូបគេធ្វើសកម្មភាពឆក់យកខ្សែករបស់ជនរងគ្រោះឈ្មោះ ជួប ភក្តី កាលពីថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០២២ វេលាម៉ោង ១៥ម៉៣០នាទី ពិតប្រាកដមែន ចំណែកជនសង្ស័យឈ្មោះ តឿ បានរត់គេចខ្លួនដោយយកខ្សែករបស់ជនរងគ្រោះទៅជាមួយផង ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online