អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ)

អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ) ។

ហេតុការណ៍៖ កាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ០១ម៉៤០នាទីរំលងអាធ្រាត្រ នៅចំណុចផ្ទះលេខ ៣០ ផ្លូវ លំ ភូមិ ព្រែកតាឡុង៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនសង្ស័យឈ្មោះ ហេង វ័ន ភេទ ប្រុស អាយុ ២៩ ឆ្នាំ បានដើរមកធ្វើសកម្មភាពឡើងតាមរបងសំណាញ់ដែកផ្ទះរបស់ជនរងគ្រោះឈ្មោះ លាវ គង់ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ដើម្បីចូលលួចយកទ្រព្យសម្បត្តិ ខណៈពេលនោះឈ្មោះ រ័ត្ន បូរិន ភេទ ប្រុស អាយុ ៣០ ឆ្នាំ (ជាអ្នកនៅក្បែរផ្ទះជនរងគ្រោះ) បានឃើញទាន់ក៏ស្រែកឆោឡោឡើង ហើយដេញចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង វ័ន បន្ទាប់មកជនរងគ្រោះឈ្មោះ លាវ គង់ បាននាំខ្លួនជនសង្ស័យឈ្មោះ ហេង វ័ន យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម និងដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង ។

-ជនសង្ស័យឈ្មោះ ហេង វ័ន ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិ ដើមគ សង្កាត់ ដើមមៀន ក្រុង តាខ្មៅ ខេត្ត កណ្តាល មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

-ជនរងគ្រោះលាវ គង់ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ ៣០ ផ្លូវ លំ ភូមិ ព្រែកតាឡុង៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មន្រ្តីក្រសួងសាធារណៈការ និងដឹងជញ្ជូន ។

-វត្ថុតាងចាប់យក : -ដែកសសៃលួសចំនួន ០១កំណាត់ និងកូនសោរម៉ូតូចំនួន ០៣ ។

បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ហេង វ័ន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online