អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស 

ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧ម៉១០នាទី នៅចំណុចផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប្រាក់ សុផារ៉ាត់ ហៅ សី ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ១៣៧៧ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀនក្នុងទឹកនោម) តាមដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួន លេខ ៤៣១ «ព» ដ.ច.ន ចុះថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២១ ចេញដោយលោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ពីបទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ ១១៧៧ ផ្លូវលំ ក្រុមទី៤ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ។ជនសង្ស័យឈ្មោះ ប្រាក់ សុផារ៉ាត់ ហៅ សី ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ ១៣៧៧ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ប្រាក់ សុផារ៉ាត់ ហៅ សី ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online