អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួច (យកទ្រព្យសម្បត្តិ)

កាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ០០ម៉៣២នាទីរំលងអាធ្រាត្រ ជនរងគ្រោះឈ្មោះ ប៉ាវ គា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ បានជិះរថយន្តត្រឡប់មកពីខេត្តតាកែវ មកចំណុចឃ្លាំងគ្មានលេខ ផ្លូវ លំ ភូមិ ឬស្សី៣ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ហើយជនរងគ្រោះបានចតរថយន្តនៅក្នុងឃ្លាំង (ដោយបានទុកសម្ភារៈមួយចំនួននៅលើតុក្នុងឃ្លាំងដូចជា : កាបូបស្ពាយ(សម្រាប់ដាក់កុំព្យូទ័រ)ចំនួន ០១, លុយដុល្លារចំនួន ២៥០០ដុល្លារអាមេរិក លុយខ្មែរចំនួន ២លានរៀល, កុំព្យូទ័រលេបថបចំនួន ០២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០២សន្លឹក, កាតធនាគារចំនួន០៣ សន្លឹក និងប័ណ្ណបើកបររថយន្ត និងម៉ូតូ ០២សន្លឹក) រួចជញ្ជូនអីវ៉ាន់ទៅទុកក្នុងបន្ទប់ធ្វើការ និងពុំបានបិទទ្វាររបងឃ្លាំងនោះទេ ពេលជនរងគ្រោះចេញពីក្នុងបន្ទប់ធ្វើការវិញស្រាប់តែបាត់សម្ភារៈមួយចំនួនខាងលើមិនឃើញ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ជួយស្រាវជ្រាវរក ភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានចុះទៅដល់កន្លែងកើតហេតុពិនិត្យមើលកាំមេរ៉ាសុវត្ថិភាព(របស់ឃ្លាំង) ឃើញជនសង្ស័យម្នាក់ឈ្មោះ ផាន ប្រុសចាន់ ភេទ ប្រុស អាយុ ១៧ ឆ្នាំចូលក្នុងឃ្លាំងខាងលើលួចយកសម្ភារៈរបស់ជនរងគ្រោះ ហើយរត់គេចខ្លួនបាត់ លុះមកដល់ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ១១ម៉០០នាទី កម្លាំងសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ផាន ប្រុសចាន់ នៅចំណុចបណ្តោយផ្លូវលំ ក្រុម៩ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ យកមកស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២សាកសួរតែម្តង ។

ជនសង្ស័យឈ្មោះ ផាន ប្រុសចាន់ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅលើគំនរសំរាម (ស្ទឹងមានជ័យ) ក្រុម ៩ ភូមិ ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

ជនរងគ្រោះឈ្មោះ ប៉ាវ គា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅក្នុងឃ្លាំងគ្មានលេខ ផ្លូវ លំ ភូមិ ឬស្សី៣ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មន្រ្តីអាជ្ញាធរកំចាត់មីន ។

សម្ភារៈជនរងគ្រោះឈ្មោះ ប៉ាវ គា បាត់បង់ ៖ កាបូបស្ពាយ(សម្រាប់ដាក់កុំព្យូទ័រ)ចំនួន ០១, លុយដុល្លារចំនួន ២៥០០ដុល្លារអាមេរិក លុយខ្មែរចំនួន ២លានរៀល, កុំព្យូទ័រលេបថបចំនួន ០២គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០២សន្លឹក, កាតធនាគារចំនួន០៣ សន្លឹក និងប័ណ្ណបើកបររថយន្ត និងម៉ូតូ ០២សន្លឹក ។

បច្ចុប្បន្នជនសង្ស័យចំនួន ០១ នាក់ឈ្មោះ ផាន ប្រុសចាន់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕