អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) 

កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៣ម៉៣០នាទី នៅចំណុចផ្លូវ បេតុង ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ ប៉ៃ ប៉ោហេង ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ប៊ីត ពណ៌ ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ ១IF-៥៦៩៦ ដោយបានទុកទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ដប់មួយប្រូ ពណ៌ ស មានស៊ីមកាតលេខ ០១៦ ៥១៨ ៩៨១ នៅក្នុងឃ្លុបម៉ូតូខាងមុខ ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ នឿក សុខដែន ភេទ ប្រុស អាយុ ២២ ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០២២ ពាក់ស្លាកលេខ ភ្នំពេញ ១JH-៧៦២០ មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះឈ្មោះ ប៉ៃ ប៉ោហេង ពីក្នុងឃ្លុបម៉ូតូហើយជិះម៉ូតូគេចខ្លួន ភ្លាមៗនោះជនរងគ្រោះឈ្មោះ ប៉ៃ ប៉ោហេង បានជិះម៉ូតូដេញតាមពីក្រោយ និងស្រែកឆោឡោ រហូតដល់ចំណុចផ្លូវបេតុង ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ ជនសង្ស័យក៏បានដួលម៉ូតូ ហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ល្បាតក្បែរនោះបានមកដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ នឿក សុខដែន យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បន្ទាប់មកជនរងគ្រោះឈ្មោះ ប៉ៃ ប៉ោហេង បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍ឲ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់ ។

-ជនសង្ស័យឈ្មោះ នឿក សុខដែន ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

-ជនរងគ្រោះឈ្មោះ ប៉ៃ ប៉ោហេង ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន។

-វត្ថុតាងចាប់យក ៖ ម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០២២ ពាក់ស្លាកលេខ ភ្នំពេញ ១JH-៧៦២០ លេខតួ+លេខម៉ាស៊ីន=៦២១២២១៤ (របស់ជនសង្ស័យ) និងទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ដប់មួយប្រូ ពណ៌ ស មានស៊ីមកាតលេខ ០១៦ ៥១៨ ៩៨១ (របស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online