អធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច 

កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ០៣ម៉០០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលមកដល់ចំណុចផ្ទះសំណាក់យីហោ មីនីសឡា (ចាក់សោរទុកចោរ)ផ្លូវលេខ ៣៧១សឡា ភូមិ មានជ័យ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ក៏ប្រទះឃើញជនសង្ស័យចំនួន ០២ នាក់ឈ្មោះ អ៊ូច កក្កដា ហៅ ដា ភេទ ប្រុស អាយុ ២៦ ឆ្នាំ និងឈ្មោះ គក់ ភេទ ប្រុស អាយុ ៣២ ឆ្នាំ ផ្លោះរបងចូលក្នុងផ្ទះសំណាក់យីហោ មីនីសឡា លួចដោះយកក្បាលម៉ាស៊ីនត្រជាក់ម៉ាក ប៉ាណាសូនិច ចំនួន ០៦ គ្រឿង កង្ហាលចាប់ជាប់ជញ្ជាំងម៉ាក ហាតារី ចំនួន ០១គ្រឿង ឆ្នាំងដាំបាយអគ្គិសនី ចំនួន ០១គ្រឿង និងធុង CPU ម៉ាក TPC ចំនួន ០១គ្រឿង កាមេរ៉ាសុវត្ថិភាព ចំនួន ០១ ជើងឆ្នាំងទឹកក្តៅអគ្គិសនី ០៥ ឃើញដូចនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ បានឃាត់ជនសង្ស័យម្នាក់ឈ្មោះ អ៊ូច កក្កដា ហៅ ដា យកមកស្នាក់ការប៉ុស្តិ៍នគរបាលដើម្បីធ្វើការសាកសួរ ចំណែកបក្ខពួកឈ្មោះ គក់ បានរត់គេចខ្លួនបាត់ ខណៈនោះកម្លាំងសមត្ថកិច្ចយើងឃើញមានលេខទូរស័ព្ទដៃរបស់មេការផ្ទះសំណាក់យីហោ មីនីសឡា បិទលើជញ្ជាំងក៏បានធ្វើការទំនាក់ទំនងទៅប្រាប់រឿងហេតុខាងលើ បន្ទាប់មកឈ្មោះ ឡេង ស្រែន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ (មេការផ្ទះសំណាក់) បានមកដល់ដាក់ពាក្យបណ្តឹងឲ្យសមត្តកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យឈ្មោះ អ៊ូច កក្កដា ហៅ ដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

ជនរងគ្រោះឈ្មោះ ឡេង ស្រែន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ១១ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមេការផ្ទះសំណាក់ មីនីសឡា ។

វត្ថុតាងចាប់យក : ក្បាលម៉ាស៊ីនត្រជាក់ម៉ាក ប៉ាណាសូនិច ចំនួន ០៦ គ្រឿង កង្ហាលចាប់ជាប់ជញ្ជាំងម៉ាក ហាតារី ចំនួន ០១គ្រឿង ឆ្នាំងដាំបាយអគ្គិសនី ចំនួន ០១គ្រឿង ធុង CPU ម៉ាក TPC ចំនួន ០១គ្រឿង កាមេរ៉ាសុវត្ថិភាព ចំនួន ០១ ជើងឆ្នាំងទឹកក្តៅអគ្គិសនី ០៥ (របស់ជនរងគ្រោះ) និងដង្កាប់ដែកចំនួន ០២នាក់ ទុល្វីសដងជ័រចំនួន ០១ កាំបិទបុ័ងតោចំនួន ០១ (របស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online