អធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៩ម៉០០នាទី ជនរងគ្រោះឈ្មោះ រ៉ាម៉ា ស៊ីដារិយ្យ ភេទ ស្រី អាយុ ២៣ ឆ្នាំ បានចាក់សោរបិទទ្វារហាងលក់ស្បែកជើងនៅចំណុចផ្ទះគ្មានលេខ ផ្លូវ ៣១BT ក្រុម៤ ភូមិ សន្សំកុសល១ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ហើយទៅសម្រាកនៅផ្ទះផ្សេងមួយកន្លែងទៀត លុះដល់វេលាម៉ោង ០៤ម៉៣០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋស្គាល់ជនរងគ្រោះ(ជាម្ចាស់ផ្ទះ) បានតេទូរស័ព្ទប្រាប់ទៅជនរងគ្រោះថាឃើញមានអ្នករើសអេតចាយដើរទៅដើរមកនៅមុខផ្ទះគួរឲ្យសង្ស័យ ពេលនោះជនរងគ្រោះបានជិះម៉ូតូមកមើលកន្លែងកើតហេតុខាងលើ ស្រាប់តែឃើញស្រយ៉ូវទ្វារផ្ទះម្ខាងដាច់ ហើយមានខ្ទាស់សោរពីខាងក្នុង និងឃើញមានជនសង្ស័យម្នាក់ឈ្មោះ ហាក់ វិរៈ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ នៅក្នុងផ្ទះជនរងគ្រោះ ក៏បានស្រែកឆោឡោឡើង ខណៈនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ កំពុងធ្វើការល្បាតក្បែរនោះបានមកដល់ឃាត់ខ្លួនជនសង្ស័យខាងលើយកមកស្នាក់ការនគរបាលប៉ុស្តិ៍ ដើម្បីសាកសួរតែម្តង បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់ ។

-ជនសង្ស័យឈ្មោះ ហាក់ វិរៈ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ភូមិចំរើនផល២ សង្កាត់បឹងទំពន់២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

-ជនរងគ្រោះឈ្មោះរ៉ាម៉ា ស៊ីដារិយ្យ ភេទ ស្រី អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ ៣១BT ភូមិ សន្សំកុសល១ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មន្រ្តីកងយោធពលខេមរៈភូមិន្ទ ។

-វត្ថុតាងចាប់យក : ម៉ាឡេតចំនួន ០១ (របស់ជនសង្ស័យ) ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online