អធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស

កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២២ម៉០០នាទី នៅចំណុចបណ្តោយផ្លូវតាផុន ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនរងគ្រោះឈ្មោះ ឈួន ចន្ថា ភេទ ស្រី អាយុ ៣៤ ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាក ស្គុបពី ពណ៌ខ្មៅ ដោយមានកាន់ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ១១ ពណ៌ទឹកសណ្ដែក ស៊ីមកាតលេខ ០១៧ ៧៩៩ ៨៦៦ ស្រាប់តែមានជនសង្ស័យ ០២នាក់ឈ្មោះ វ៉ែន សុខហេង ភេទ ប្រុស អាយុ ២១ ឆ្នាំ និងឈ្មោះ ម៉ាន សារ៉េត ហៅ ទូច ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២២ (មិនចាំស្លាកលេខ) មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ (ដោយជនសង្ស័យឈ្មោះ វ៉ែន សុខហេង ជាអ្នកបើកម៉ូតូ ចំណែកឈ្មោះ ម៉ាន សារ៉េត ហៅ ទូច ជាអ្នកអង្គុយខាងក្រោយឆក់យកទូរស័ព្ទដៃជនរងគ្រោះ) ហើយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ឲ្យជួយស្រាវជ្រាវរក ដោយទូរស័ព្ទដៃរបស់ជនរងគ្រោះមានភ្ជាប់ប្រព័ន្ធ GPS ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងបានស្រាវជ្រាវតាមសញ្ញាប្រព័ន្ធ GPS រហូតមកដល់ចំណុចផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ប្រទះឃើញជនសង្ស័យ ០២នាក់ឈ្មោះ វ៉ែន សុខហេង និងឈ្មោះ ម៉ាន សារ៉េត ហៅ ទូច កំពុងអង្គុយនៅលើម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត ២០២២ ពាក់ស្លាកលេខ ភ្នំពេញ ១JB-៨១៤០ ក៏ឃាត់ធ្វើការត្រួតពិនិត្យរកឃើញទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន ១១ ពណ៌ទឹកសណ្តែក ជារបស់ជនរងគ្រោះនៅជាប់នឹងខ្លួនជនសង្ស័យឈ្មោះ ម៉ាន សារ៉េត ហៅ ទូច កម្លាំងសមត្ថកិច្ចយើងនាំខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើយកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ តែម្ដង ៕

១-ជនសង្ស័យឈ្មោះ វ៉ែន សុខហេង ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

២-ជនសង្ស័យឈ្មោះ ម៉ាន សារ៉េត ហៅ ទូច ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១៥៣ ផ្លូវលំ ភូមិក្បាលទំនប់សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន)

-ជនរងគ្រោះឈ្មោះ ឈួន ចន្ថា ភេទ ស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៩៥ ផ្លូវ៦៥BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

-វត្ថុតាងចាប់យក : ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០២២ ពាក់ស្លាកលេខ ភ្នំពេញ ១JB-៨១៤០ លេខតួ+លេខម៉ាស៊ីន=៦១៣៤០៣៣, ប័ណ្ណសារព័ត៌មានដើម្បីខ្មែរចំនួន ០១សន្លឹក (របស់ជនសង្ស័យ) និងទូរស័ព្ទដៃ ០១គ្រឿងម៉ាក អាយហ្វូន ១១ ពណ៌ទឹកសណ្ដែក ស៊ីមកាតលេខ ០១៧ ៧៩៩ ៨៦៦ (របស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online