អធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីអំពើលួច (បន្លំយកទូរស័ព្ទ) 

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១១ម៉៣០នាទី ជនសង្ស័យ ០២នាក់ឈ្មោះ យ៉ែម មករា ភេទ ប្រុស អាយុ ២១ ឆ្នាំ និងឈ្មោះ ហេង សុខា ភេទ ស្រី អាយុ ២៤ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១១០ ពណ៌ខ្មៅ ឆ្នាំផលិត២០១២ ពាក់ស្លាកលេខ ភ្នំពេញ ១BG-៦៧១២ មកធ្វើក្រចកដៃ និងក្រចកជើងនៅតូបអ៊ុតសក់យីហោស្រីភ័ក្រ្ត នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ពេលនោះជនរងគ្រោះឈ្មោះ សុខ ស្រីភាក់ ភេទ ស្រី អាយុ ២០ ឆ្នាំ បានយកទូរស័ព្ទដៃរបស់គេ ០១គ្រឿងម៉ាក អាយហ្វូន ដប់ពីរប្រូមេច ពណ៌ខៀវ ស៊ីមកាតលេខ ០៨៦ ៦៦៥ ០៧៧ ទៅសាកថ្មទុកនៅលើទូរតាំងសម្ភារៈ រួចជនរងគ្រោះក៏ធ្វើក្រចកហើយជនសង្ស័យឈ្មោះ ហេង សុខា ពេលធ្វើក្រចកឲ្យជនសង្ស័យរួច ស្រាប់តែបក្ខពួកជនសង្ស័យឈ្មោះ យ៉ែម មករា សុំជនរងគ្រោះចូលទៅបន្ទប់ទឹករួចបន្លំលួចយកទូរស័ព្ទដៃ ០១គ្រឿងរបស់ជនរងគ្រោះខាងលើ បន្ទាប់មកជនសង្ស័យទាំង ០២នាក់បាននាំគ្នាដើរឡើងលើម៉ូតូបម្រុងជិះគេចខ្លួន ខណៈនោះជនរងគ្រោះឈ្មោះ សុខ ស្រីភាក់ មកយកទូរស័ព្ទដៃគាត់វិញបាត់មិនឃើញក៏ឃាត់ជនសង្ស័យទាំង ០២នាក់ឈ្មោះ យ៉ែម មករា និងឈ្មោះ ហេង សុខា ហើយស្រែកឆោឡោឡើង ភ្លាមនោះកម្លាំងសមត្ថកិច្ចល្បាតក្បែរនោះមកដល់ឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់យកមកស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១សាកសួរតែម្តង ៕

១-ជនសង្ស័យឈ្មោះ យ៉ែម មករា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ ។ (គ្មានផ្ទុកសារធាតុញៀន)

២-ជនសង្ស័យឈ្មោះ ហេង សុខា ភេទ ស្រី អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ កម្មកានីរោងចក្រ ។ (គ្មានផ្ទុកសារធាតុញៀន)

-ជនរងគ្រោះឈ្មោះ សុខ ស្រីភាក់ ភេទ ស្រី អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មុខរបរ ជាងអ៊ុតសក់ ។

វត្ថុតាងចាប់យក : ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១១០ ពណ៌ខ្មៅ ឆ្នាំផលិត២០១២ ពាក់ស្លាកលេខ ភ្នំពេញ ១BG-៦៧១២ លេខតួ+លេខម៉ាស៊ីន=៨០០៩៣៨៦ និងទូរស័ព្ទដៃ០១គ្រឿងម៉ាក អាយហ្វូន ដប់ពីរប្រូមេច ពណ៌ខៀវ ស៊ីមកាតលេខ ០៨៦ ៦៦៥ ០៧៧ (របស់ជនរងគ្រោះ) ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕