អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនា (ទំនាស់វាយបណ្តាលឲ្យរបួស)

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ២១ម៉៣០នាទី ជនសង្ស័យឈ្មោះ ជិន បូរិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ កំពុងអង្គុយលេងផ្ទះអ្នកជិតខាងឈ្មោះ រិន ភេទប្រុស អាយុ ៦២ឆ្នាំនៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ២១BT ក្រុម១០ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ខណៈនោះជនរងគ្រោះឈ្មោះ អៀ សុភាព ហៅ គា ភេទស្រី អាយុ ៦៣ឆ្នាំ(ដែលមានផ្ទះនៅជិតគ្នា ហើយកន្លងមកធ្លាប់មានទំនាស់រឿងធ្វើជញ្ជាំងផ្ទះ)បានមកស្រែកជេរឌៀមដាមដាក់ជនសង្ស័យឈ្មោះ ជិន បូរិទ្ធ ក៏មានទំនាស់ពាក្យសម្ដីគ្នា ភ្លាមនោះជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះត្រូវចំក្រោមភ្នែកខាងឆ្វេង បណ្ដាលឲ្យដួលបោកក្បាលលើផ្លូវបេតុងចេញឈាមសន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំណែកជនសង្ស័យឈ្មោះ ជិន បូរិទ្ធ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ឃាត់ខ្លួនយកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍ បន្ទាប់មកឈ្មោះ ឡេង ប៊ុនធី ភេទប្រុស អាយុ ៣៩ឆ្នាំ (ត្រូវជាប្តីរបស់ជនរងគ្រោះ) បានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

ជនសង្ស័យឈ្មោះ ជិន បូរិទ្ធ ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ២០៣ ផ្លូវលេខ២១BT ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងសំណង់ ។ (គ្មានផ្ទុកសារធាតុញៀន)

ជនរងគ្រោះឈ្មោះ អៀ សុភាព ហៅ គា ភេទស្រី អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២០៧ ផ្លូវលេខ២១BT ក្រុម១០ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online