អធិការដ្ឋាននគរបាលស្រុកគិរីវង់បញ្ចូនជនសង្ស័យ០៤នាក់ ពីរករណីខុសគ្នា ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ

ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធី ពីឯកឧត្តម ឯក ឆេងហួត ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃចន្ទ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥និង២០នាទី មានប្រជាពល រដ្ឋឈ្មោះ ឈួន សាំ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំ នៅភូមិកោះកុសល ឃុំរាមអណ្តើក ស្រុកគិរីវង់ ជាម្ចាស់ម៉ូតូបានប្រទះឃើញម៉ូតូរបស់ខ្លួនម៉ាក ( វេវ ពណ៌ស ) មានស្លាកលេខ ភ្នំពេញ 1BT-9593 ដែលបានបាត់ម៉ូតូកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ (ករណីនេះម្ចាស់ម៉ូតូពុំបានប្តឹងជូនសមត្ថកិច្ចយើងទេ) ហើយម៉ូតូនេះបាត់នៅចំណុចខាងកើតភូមិគោករកា ឃុំរាមអណ្តើក ស្រុកគិរីវង់ ក្នុងពេលម្ចាស់ម៉ូតូប្រទះឃើញនោះ គឺនៅលើឈ្មោះ ចិន សង (ហៅ តាអង្រ្កង់) ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិថ្នល់លោក ឃុំព្រៃអំពក ស្រុកគិរីវង់ កំពុងជិះទៅខាងជើងភូមិកោះកុសល ឃុំរាមអណ្តើក ស្រុកគិរីវង់ រួមដំណើរដោយឈ្មោះ ចែម ចិត្រ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិឈើទាល់ភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ បន្ទាប់មកម្ចាស់ម៉ូតូក៏បានប្តឹងរាយការណ៍ជូនសមត្ថកិច្ចស្រុកគិរីវង់ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរ បាលស្រុក បានចាត់កម្លាំងអន្តរាគមន៍ ដើម្បីធ្វើការសាកសួរស្រាវជ្រាវដល់ពេលសមត្ថកិច្ចយើងបានសាកសួរស្រាវជ្រាវឃើញថា៖ ម៉ូតូនេះ ពិតជារបស់ឈ្មោះ ចិន សង គេបានទិញពីឈ្មោះ ឈាន ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំរាមអណ្តើក ស្រុកគិរីវង់ ក្នុងតំលៃ៦៥០,០០០៛ ចំណែកឈ្មោះ ឈាន ប្រុស ក៏បានឆ្លើយបន្តថា: ម៉ូតូនេះខ្លួនត្រូវបានឈ្មោះ ម៉ិច សុខសាន្ត ភេទប្រុស អាយុ២៩ឆ្នាំ (បច្ចុប្បន្នកំពុងជាប់ក្នុងពន្ធធនាគារ ខេត្តតាកែវ) ស្នាក់នៅកាស៊ីណូភ្នំដិន ជាអ្នកហៅអោយលួសយកម៉ូតូពីផ្ទះឈ្មោះ គង់ សំអឿន (ផ្ទះខាងក្រោយកាស៊ីណូ) ស្ថិតនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគិរីវង់ ក្នុងតំលៃ ៤៥០, ០០០៛ ។ សូមបញ្ជាក់ថា៖ ម៉ូតូគ្មានឯកសារត្រឹមត្រូវទេ

បច្ចុប្បន្ន:សមត្ថកិច្ចយើងកំពុងធ្វើការឃាត់ខ្លន និងកសាងសំណុំរឿងតាមនិតីវិធីច្បាប់ ។ លុៈដល់វេលាម៉ោង២១និង២៣នាទី ថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២២ មានករណីគំរាមសម្លាប់ទៅលើឪពុកម្តាយបងប្រុស រួចបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទៈដែលបង្ក ឡើងដោយជនសង្ស័យឈ្មោះ ញឹម ស្រស់ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិបួរ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។

មូលហេតុ៖ ជនសង្ស័យជាមុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធធនាគារ ឆ្នាំ២០១៩ និងចេញពីពន្ធធនាគារឆ្នាំ២០២២នេៈ ។

សូមបញ្ជាក់ថា៖ នៅពេលកើតហេតុជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនពេលត្រឡបមកដល់ផ្ទៈបង្កអុក ឡុកក្រុមគ្រួសារដោយគំរាមស្លាប់ឪពុកម្តាយនិងបង ប្រុសរបស់ខ្លួន ។ ក្រោយមកសមត្ថកិច្ចយើងបានទទួលទូរស័ព្ទតាមពាក្យបណ្តឹងឪពុករបស់ជនសង្ស័យ ហើយចុះទៅឃាត់ខ្លួនជនសង្ស័យខាងលើតែត្រូវជនសង្ស័យហក់មកកាប់សមត្ថកិច្ចយើង រួចឃាត់ខ្លួនបានតែម្តង បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងតាមនិតិវិធី ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online