អនាម័យ និង របៀបបំបៅដោះទារកដើម្បីម្តាយនិងទារកមានសុខភាពល្អយើងត្រូវ…

អនាម័យ និង របៀបបំបៅដោះខ្លះAllaitement ( conseils d’hygiène)#ការសម្អាត (soins locaux)ស្ត្រីត្រូវងូតទឹក 2 ដង ក្នុងមួយថ្ងៃ , លាងសម្អាតដៃមុនបំបៅ ។ សម្អាតក្បាលដោះមុន និង ក្រោយបំបៅ ជាមួយទឹកស្អាត គ្មានជាតិសាប៊ូ មិនត្រូវសម្អាតញឹកញាប់ពេកទេ វាអាចធ្វើអោយ ឈឺក្បាលដោះ ។នៅពេលបំបៅហើយ ក្បាលដោះត្រូវដាក់គ្របដោយ កំប្រេសស្អាត ហើយស្ងួត ដោយពាក់អាវទ្រនាប់ពីលើ ។ មិនត្រូវ ប្រើថង់ផ្លាសស្ទីក គ្របពីលើដោះទេ ។#អារហារបន្ថែមបន្ទាប់ពី 6 ខែកូនអាចត្រូវការប្រហែល 25% បន្ថែម ។ ដោយគេសង្កត់ធ្ងន់ លើអារហារ ប្រូតេអីន , កាល់ស្យូម (ទឹកដោះគោ) , ជាតិដែក (ស៊ុត , ត្រី ,សាច់សត្វ) ។ត្រូវកិនអារហារអោយល្អិត មុនអោយកូនញាំ ។ ត្រូវជៀវវាង ស្រា , កាហ្វេ , តែ , របស់ផ្អាប់ , បារី ។#ការចាប់ផ្ដើមធ្វើការងារឡើងវិញ (reprise des activités)ការធ្វើសកម្មភាពរាង្គកាយ រឺ កីឡា វាមិនមែនជាកត្តា រារាំង និង ការបំបៅដោះកូននោះទេ ៖ -ស្ត្រីត្រូវបំបៅដោះ នៅពេលព្រឹក និង ពេលល្ងាច ហើយត្រូវ បូមទឹកដោះទុកក្នុងកន្លែងត្រជាក់ ទុកអោយអោយកូនបៅ នៅចន្លោះពេល ដែលស្ត្រីរវល់ ។-ត្រូវបំបៅដោះ ជាធម្មតាឡើងវិញបន្ទាប់ពី បញ្ចប់ការងារ -បើអាចធ្វើបាន ត្រូវបំបៅដោះកូន នៅកន្លែងធ្វើការងារ-ស្ត្រីអាច បូមទឹកដោះ ទុកនៅកន្លែងធ្វើការ ដោយរក្សា អនាម័យអោយបានត្រឹមត្រូវ #លក្ខខណ្ឌមិនអោយបំបៅដោះកូន-ស្ត្រីមានជំងឺរបេង កំពុងវិវដ្ដទៅមុខ , ស្ត្រីមានជំងឺខ្សោយបេះ ដូងខ្លាំង , ស្ត្រីមានជំងឺពងបែកលើដោះ (herpes) -ស្ត្រីមានជំងឺរលាកថ្លើម ៖ 1-រលាកថ្លើមប្រភេទ B ហ៊ាមមិនអោយបំបៅដោះកូនទេ , 2-រលាកថ្លើម A អាចបំបៅបាន ដោយប្រើ immum serum និង វ៉ាក់សាំង លើកូន 3-រលាកថ្លើម C ៖ គេពិបាកចែក រវាងការចម្លង ដោយការបំបៅដោះ វាមានអត្រាទាប ប្រហែល 4% គេអាចបំបៅបាន ។4-រលាកថ្លើម E អាចបំបៅបាន-ស្ត្រីមាន HIV ៖ HIV វាឆ្លងចូលក្នុងទឹកដោះបាន គេមិនអោយបំបៅដោះកូនទេ ។ អត្រាឆ្លងមានប្រហែល 4-15% ។-ស្ត្រីដែលប្រើថ្នាំ គីមី ព្យាបាលមហារីក , ថ្នាំទប់ប្រព័ន្ធភាពសាំ , ថ្នាំប្រសាទ (neuroleptiques) មិនអាចបំបៅដោះ កូនបានទេ ។#លក្ខខណ្ឌដើម្បីការបំបៅដោះទទួលបានជោគជ័យ1-អ្នកថែទាំ ត្រូវយល់ដឹង និង ទទួលយក នៅគោលនយោបាយ បំបៅកូនដោយទឹកដោះម្ដាយ2-គ្រប់អ្នកថែទាំក្មេង ត្រូវតែមានសិទ្ធិ ធ្វើការបំបៅដោះកូន3-ណែនាំស្ត្រី អំពីផលប្រយោជន៍ នៃការបំបៅដោះកូន4-ត្រូវជួយស្ត្រី អោយបំបៅដោះ ក្នុងបន្ទប់សម្រាល 30 នាទី ក្រោយសម្រាល បើលក្ខខណ្ឌ អំណោយផល5-ត្រូវណែនាំស្ត្រីពីរបៀបបំបៅដោះ និង របៀប បញ្ឈប់បំបៅ6-មិនត្រូវអោយកូន បៅអ្វីបន្ថែម ខុសពីទឹកដោះ ក្នុងរយៈពេល 6 ខែដំបូង7-ត្រូវទុកកូន អោយនៅជិតម្ដាយ 24 ម៉ោងក្នុងមួយថ្ងៃ8-លើកទឹកចិត្ត អោយស្ត្រីបំបៅដោះកូន9-ស្ត្រីត្រូវបំបៅដោះដោយផ្ទាល់ ដោយមិនត្រូវប្រើ ដបបំបៅទេ10-លើកទឹកចិត្ត និង គាំទ្រស្ត្រី អោយបំបៅដោះកូន មុនពេល ចេញពីមន្ទីរពេទ្យ៕

By: Bonny From: អត្ថបទលោក នួន ឆាង