អនុវត្តដីការបញ្ជាធ្វើការនាំខ្លួនយជនសង្ស័យ០២នាក់ពីបទបរិហាកេរ្តិ៍ជាសាធារណះ
ស្រុកខ្សាច់កណ្តាល: នៅថ្ងៃ ព្រហស្បតិ៍ ០៣ កើត ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនិងថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២០ វេលាម៉ោង ១៦.០០នាទី នៅចំណុចភូមិ ព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង បានសហការ ជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការនាំខ្លួន ជនសង្ស័យ០២នាក់ភេទស្រី ។
តាមដីការបញ្ជាឲ្យចូលខ្លួន លេខ២១៤ អ. យ.ង និងដីកាលេខ ២១៣ អ.យ.ង របស់លោក ប្លង់ សុផលព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ជនស្ស័យ០២នាក់
១.ឈ្មោះ ជ័យ ចន្ទ័ដាវី ភេទស្រី ជនជាតិខ្មែរ មានទីលំនៅផ្ទះ១៧៣E0ភូមិអភិវឌ្ឍន៍ សង្កាត់ ឡាបាសៀក ក្រុងបាលុង ខេត្តរតន:គីរី។
២.ឈ្មោះ ស៊ុំ សូលីដា ភេទស្រី ជនជាតិខ្មែរមានទីលំនៅ ភូមិ-សង្កាត់ជាមួយគ្នា។
-ដឹកនាំដោយ លោកវរ:សេនីយ៍ទោ ទិត្យ លីតេង នាយរងការិយាល័យ កំរិតស្រាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ ពេលនាំខ្លួន បានបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។




